adverise with khmeread 1400x10294 e1417950661268

Jose Mourinho ក្លាយជា​សត្រូវ​លេខ ១ នៅ​អាល្លឺម៉ង់​

​    ​យក​ល្អ Jose Mourinho គួរតែ​លុបចោល​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​មួយចំនួន ពេលដែល​គាត់​មាន​គម្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ខែ​នេះ​។ នៅក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន គាត់​បានក្លាយ​ទៅជា​សត្រូវ​របស់​សាធារណជន​លេខ ១​ទៅហើយ​។​

​    ​ក្នុងប្រទេស​អាល្លឺម៉ង់ ប្រ​ត្តិ​កម្ម​ចំពោះ​ការដក Bastian Schweinsteiger ចេញពី​ឈុត​ទីមួយ​នៃ​ក្រុម​បិសាច​ក្រហម Manchester United បានក្លាយ​ទៅជា​ការខឹង​សម្បារ​យ៉ាង​លឿន​បំផុត​។ ក្នុងចំណោម​អ្នក​អត្ថាធិប្បាយ កីឡាករ និង​គ្រូបង្វឹក​អាល្លឺម៉ង់​បាន​កើន​កំហឹង​ដល់​កម្រិត​កំពូល​សឹង​គ្រប់គ្នា​អស់​ទៅហើយ​។​

​    ​បន្ទាប់ពី Schweinsteiger ត្រូវបាន​គេ​ប្រាប់ នៅ​ចំ​ថ្ងៃ​ខួបកំណើត​របស់គាត់​ឱ្យ​រើ​សម្លៀកបំពាក់​របស់គាត់ និង​រុញ​ទៅឱ្យ​ចូលរួម​ជាមួយ​ឈុត​យុវជន បងប្រុស​របស់ Schweinsteiger លោក Tobias បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅ​បណ្តាញ​សង្គម Tweeter ថា "​គ្មាន​ការគោរព​" ខណៈដែល​ប្រធាន​នាយ​ប្រតិបត្តិ​ក្លឹប​អតីត​ក្លឹប​ចាស់ Bayern Munich របស់គាត់​លោក Karl-Heinz Rummenigg បាន​ឆ្ងល់​ថា​តើ​ឥរិយាបថ​របស់ Mourinho បែបនេះ អាច​នឹង​បំបាក់ស្មារតី​របស់​កីឡាករ​ដែល​ចូលរួម​ជាមួយ​បិសាច​ក្រហម​ដែរ​ឬ​អត់​នោះទេ​។ ការបង្ហាញ​ប្រ​ត្តិ​កម្ម​មិន​ពេញចិត្ត​របស់​អ្នក​ទាំងពីរ បាន​បង្កឱ្យមាន​រលក​នៃ​ការរិះគន់​យ៉ាងគំហុក​ស្រដៀងៗ​គ្នា​ដែរ​ក្នុងប្រទេស​អាល្លឺម៉ង់​បច្ចុប្បន្ននេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់