adverise with khmeread 3

នាង Selena Gomez បង្អួតរាង​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​ពេល​ដើរលេង​ជាមួយ​មិត្តភក្តិ​

នាង Selena Gomez បាន​វេច​ឈុត​ប៊ី​គី​នី​របស់​នាង និង​នាំ​មិត្តភក្តិ​មួយចំនួន​ទៅ​ដើរលេង​មាត់សមុទ្រ​ខណៈ​តារាចម្រៀង​រូប​ស្រស់​រូបនេះ​ធ្វើ​ពិធី​អបអរ​ដំណាច់ឆ្នាំ​ចាស់ ២០១៥​។

​តារាចម្រៀង​វ័យ ២៣ ឆ្នាំ​រូបនេះ​បានធ្វើ​ឲ្យ​មនុស្ស​លាន់មាត់​ភ្ញាក់ផ្អើល​ពេល​ឃើញ​ស្លៀកពាក់​ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​ខៀវ បង្អួតរាង​ដ៏​សិច​ស៊ី ជាមួយនឹង​ក្បាលពោះ​រាបស្មើ​សឹង​មិនគួរ​ឲ្យ​ជឿ​នៅក្នុង​រូបភាព​បង្ហោះ​លើ Instagram ដែល​នាង​ចែកចាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។

​តារា​ស្រី ដែល​ថត​ជាមួយ​មិត្តភក្តិ​បួន​នាក់​ទៀត បាន​សរសេរ​ចំណងជើង​ក្រោមរូបភាព​នោះ​ថា "​ទុក​ឲ្យ​ទូរស័ព្ទ​ខ្ញុំ​ធ្វើការ​ណែនាំ​! ខ្ញុំ​ពិតជា​អរគុណ​ណាស់​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​បាន​ជួប​ក្នុងឆ្នាំនេះ​"​។

​នាង​បាន​បន្តថា "​ប៉ុន្តែ​អរគុណ​ខ្លាំងៗ​ចំពោះ​មនុស្ស​ដែល​បាន​នៅជាប់​ខ្ញុំ​ជានិច្ច​ឆ្លងកាត់​ភាព​រីករាយ និង​ការកើត​ទុក្ខ​។ អរគុណ​សម្រាប់​រឿងនេះ​មួយឆ្នាំ​ទៀត​។ ស្រឡាញ់​អ្នក​ទាំងអស់គ្នា​!"៕ 

adverise with khmeread

មតិយោបល់