adverise with khmeread 4559e5c7 a96a 4319 82f8 8676dd21ebec %282%29

តុលាការ​ឃុំខ្លួន​បុរស​២​នាក់​ពីបទ​ចោរកម្ម​!!!

    ព្រះសីហនុ ៖ បុរស​២​នាក់​ត្រូវ​តុលាការ​ឃុំខ្លួន​នា​ថ្ងៃទី​៥​ សីហា ​ឆ្នាំ​២០១៦​ បន្ទាប់ពី​ប៉ូលិស​ឃាត់ខ្លួន​នៅ​រសៀល​ម៉ោង​១៤ ​ថ្ងៃទី​០៤ ខែសីហាឆ្នាំ​២០១៦ កន្លងទៅនេះ បន្ទាប់ពី​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុងព្រះសីហនុ ធ្វើការ​អង្កេត​ស្រាវជ្រាវ ចាប់
​ជនសង្ស័យ​បាន ចំនួ​ន​២​នាក់ ពីបទ​ចោរកម្ម។​

    លោក​វរសេនីយ៍ទោ​ ស៊ុត សំអុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឱ្យ​ដឹងថា អំពើចោរកម្ម​លួច​គាស់​បង្អួច​យកសម្ភារៈ​នេះ កើតឡើង​កាលពី​ម៉ោង​០២ និង​៣០​នាទី​ជិត​ភ្លឺ ថ្ងៃទី​០៤ ​ខែសីហា ​ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិ​០៤ សង្កាត់​៤ ក្រុងព្រះសីហនុ។​

    លោក​បន្តថា ម្ចាស់​របស់​មានឈ្មោះ STANLEY ភេទ​ប្រុស ជនជាតិ​សាំង​ហ្គា​ពួ ជា​មេការ​សណ្ឋាគារ ខូ​ល​ឡា​បា និងជនជាតិបរទេសម្នាក់ទៀតមិនបញ្ចេញឈ្មោះ។​

    លោក​បន្តថា ជនសង្ស័យ​ទាំង​២​នាក់ មានទី១.​​​ ឈ្មោះ សរ ចាន់​ធី​រត​នៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​២ សង្កាត់​១ក្រុងព្រះសីហនុ (​ចារី​ដៃដល់​) និង​ទី២. ឈ្មោះ ហ៊ី​ម វិសាល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​កូន​សត្វ ឃុំ​បុះ​ញិញ ស្រុក​ទឹកឈូ ខេត្តកំពត (​សហចារី​)។​

    ​វត្ថុតាង​ចាប់យក​បាន ៖ ១.​ម៉ូតូ​ម៉ា​កអែ​ប្លែ​ត ១​គ្រឿង ជា​ផល​នៃ​អំពើចោរកម្ម, ២.​ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ​២០១៥ ១​គ្រឿង ជា​ផល​នៃ​អំពើចោរកម្ម និង ៣.​ឡេ​ប​ថប​១​គ្រឿង ជា​ផល​នៃ​អំពើចោរកម្ម។​

    ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី ដើម្បី​បញ្ជូនទៅ​តុលាការ ។ រីឯ​វត្ថុតាង លោកស្នងការ​បាន​បញ្ជា​ឱ្យ​ប្រគល់​ទៅ​ម្ចាស់​ដើមវិញ​៕​

adverise with khmeread

មតិយោបល់