adverise with khmeread Untitled 1

មហាសេដ្ឋី​លំដាប់​ពិភពលោក Carlos Slim ប្រកាសថា​ឆាប់ៗ​នេះ​លោក​នឹង​ឱ្យ​បុគ្គលិក​ធ្វើការ ៣ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​

    ​លោក Carlos Slim មហាសេដ្ឋី​មាន​ជាងគេ​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និ​យា​យា​ថា គាត់​ចង់​ណែនាំ​ឱ្យធ្វើ​ការ​បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​ឱ្យចូល​និវត្តន៍​នៅ​អាយុ​ជ្រេ​បន្តិច ដើម្បី​ទប់ទល់​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​និង​ធ្វើការ​របស់​ប្រជាជន​ស៊ីវីល័យ​។​

​    ​លោក​និយាយថា គ្រប់​វិស័យ​ដែល​តម្រូវការ​ផលិតភាព​ការងារ​នាំឱ្យមាន​បុគ្គលិក​ច្រើន​ជ្រុល អាច​នឹង​ស័ក្តិសម​ចំពោះ​ការផ្លាស់ប្ដូរ​នេះ ជាពិសេស​នៅតាម​ទីភ្នាក់ងារ​រដ្ឋាភិបាល​។​

​    ​គាត់​ប្រាប់​វេ​ប​សាយ Bloomberg Businessweek ថា "​វា​គឺជា​ការផ្លាស់ប្ដូរ​ដ៏​ល្អ​បំផុត ដើម្បី​ដោះដូរ​ជាមួយ​ការធ្វើការងារ​តិច​ថ្ងៃ​ទម្រាំ​ដល់ពេល​ចូលនិវត្តន៍​។ ពិតណាស់ យើង​ចាប់ផ្ដើម​ធ្វើបែបនេះ​ក្នុង​ក្រុមហ៊ុន Telmex ជាច្រើន​ឆ្នាំ​មកហើយ​។ យើង​កំពុង​ផ្ដល់ឱកាស​ឱ្យ​មនុស្ស​ដែលមាន​ចំណេះដឹង​ច្រើន​ធ្វើការ​បានយូរ​ឆ្នាំ និង​ធ្វើការ​តិច​ថ្ងៃ​"​។​

​    ​លោក Slim បាន​ក្លាយជា​សេដ្ឋី​ពាន់​លាន​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរគមនាគមន៍ ដោយ​ធ្វើជា​ប្រធាន និង​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Telmex និង America Movil ដែលជា​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ធំជាងគេ​ក្នុង​តំបន់​អាមេរិក​ឡាទីន​។​

​    ​គាត់​បានចាប់ផ្ដើម​និយាយ​អំពី​ការធ្វើការ​បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៤ ខណៈ​បច្ចេកវិជ្ជា​រីកចម្រើន​មានន័យថា​ម៉ាស៊ីន​អាច​ដំណើរការ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ ខណៈ​មនុស្ស​ធ្វើការ​កាន់តែ​តិច​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ជីវិត​រស់នៅ​បានយូរ​អង្វែង​។ គម្រោង​នេះ​នឹង​អនុញ្ញាត​ផ្ដល់​ការងារ​ច្រើន​ដល់​មនុស្ស​វ័យក្មេង​និង​អ្នកធ្វើការ​ចាស់ៗ​មាន​ជំនាញ​ស្រាប់​នៅបាន​យូរ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់