adverise with khmeread 13933261 270700643311056 1059615057 n

កំពូលផ្គើន! ឆក់ទូរស័ព្ទជនបរទេសនៅមុខក្រសួងទេសចរណ៍

    ​ភ្នំពេញ​ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា នៅ​ល្ងាច​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​នេះ បានចេញ​ប្រតិបត្តិការ​តាម​ស្ទាក់​បង្ក្រាបបាន​ចោរឆក់​ទូរស័ព្ទ ចំនួន​២​នាក់ ត្រង់ចំណុច​ផ្លូវ​៩៣ កែង​ផ្លូវ​២១៤ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា បន្ទាប់​ក្រុមចោរ​នេះ​ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនជាតិ​ជប៉ុន​ម្នាក់ នៅមុខ​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​០៥ ខែសីហា​នេះ​។​

​    លោក នេ​ត ស៊ីថុ​ន  អធិការនគរបាល​ខ​ណ្ឌ​៧​មករា បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​បានទទួល​ដំណឹងថា មាន​ករណី​ចោរឆក់​ខាងលើ លោក​បញ្ជា​ឱ្យកម្លាំង​នគរបាល​ខណ្ឌ​ដែល​កំពុង​ល្បាត​ស្រាប់ ចេញ​តាម​ស្ទាក់​ដេញ​ប្រផាប់​ចាប់​ប្រ​ភេ​ញ និង​ឃាត់ខ្លួន​ជន​ដៃ​ឆើត​ពូកែ​ឆក់​ទាំង​២​នាក់​ខាងលើ ព្រមទាំង​បាន​បញ្ជូនទៅ​អធិការ​ខណ្ឌ​ភ្លាមៗ ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង​ចាត់ការ​បន្ត​។​

​    លោក​អធិការ​បាន​បន្តថា ទោះបីជា​លោក ប្រើពាក្យ​សម្ដី​លើសលោះ​លើ​មន្ត្រីក្រោមឱវាទ ជារឿយៗ​នោះ តែ​ទាំងនេះ​ក៏​ដើម្បី​ទប់ស្កាត់​បទល្មើស ពង្រឹង​សណ្ដាប់ធ្នាប់​សាធារណ​ជូន​ប្រជាពលរដ្ឋ​ដែរ​៕​


 

adverise with khmeread

មតិយោបល់