បុរសភេទទីបីម្នាក់បាននិយាយបើកចំហអំពីគម្រោងរបស់គាត់ក្នុងការបង្កាត់កូនជាមួយរបស់ប្អូនស្រីបង្កើតរបស់គាត់ក្នុងគោលបំណងយកកូនម្នាក់ ដែលមានហ្សែនដូចគ្នារវាងគាត់និងប្អូនស្រី ក្នុងអត្ថបទមួយសម្រាប់ទស្សនាវដ្តី Mamamia។
លោក Sam Leighton-Dore បានអះអាងថា គ្មានអ្វីឆ្ងាយឯណាក្រៅសាច់ញាតិរបស់ខ្លួនទេដែលនឹងជួយបង្កើតកូនឱ្យគាត់ ប៉ុន្ដែគាត់បានគ្រោងបង្កើតកូនជាមួយប្អូនស្រីដោយប្រើវិធីសាស្ត្រ IVF (វិធីសាស្ត្រយកមេជីវិតញីពីខ្លួនស្ត្រីមកផ្សាំជាមួយមេជីវិតឈ្មោល)។
បើទោះជាម្ដាយរបស់គាត់មានការយល់ច្រឡំចំពោះស្ថានភាពនេះនិងយល់ថារឿងនេះគួរឱ្យស្អប់ខ្ពើម ប៉ុន្តែ Sam នឹងបន្តមុខជាមួយនឹងគម្រោងនេះ ដែលនឹងឃើញប្អូនស្រីរបស់គាត់បរិច្ចាកមេជីវិតរបស់នាងឱ្យគាត់។
ប៉ុន្ដែប្អូនស្រីរបស់ Sam នឹងមិនពពោះនោះទេ ដោយពួកគេនឹងប្រើអ្នកផ្សេងពពោះជំនួស៕
