adverise with khmeread 13937038 1027145520733696 1818265539 n

បុរស​២​នាក់ បើក​ម៉ូតូ​ទៅបុក​រថយន្ត លើផ្លូវ​ជាតិ​លេខ​៤ បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​

    ​ព្រះសីហនុ ​៖ មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​រវាង​រថយន្ត​ម៉ាក​សាំ​យ៉ុង​បុក​ជាមួយ​ម៉ូតូ​វេ​វ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ក្នុង​ល្បឿន​លឿន​។​

​    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​បណ្តាល​ឱ្យមនុស្ស​២​នាក់​ស្លាប់​នេះ​បាន​កើតមានឡើងនៅ​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៤​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​១១៣-១១៤ ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

    ​ក្រោយ​កើតហេតុ​ភ្លាម​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​បាន​រត់ គេចខ្លួន​បាត់ស្រមោល​។ មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ចុះទៅ​ការពារ​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នេះ​កើតឡើង​រវាង​រថយន្ត​ម៉ាក់​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ ភ្នំពេញ​ ២AF-៨៦០៤ បុក​ជាមួយ​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​គ្នា​០២​នាក់។​

    មន្ត្រី​ដដែល​បាន​ឱ្យ​ដឹង​ទៀតថា​ សាកសព​ជនរងគ្រោះ​មាន​ទី​១-​ឈ្មោះ សុខ វ៉េ​ត ភេទ​ប្រុស អាយុ១៩​ឆ្នាំ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង និង​ទី​២-​ឈ្មោះ ភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ដូចគ្នា បណ្តាល​ឱ្យ​ស្លាប់​នៅនឹងកន្លែង។ 

    ​បច្ចុប្បន្ន​សាកសព ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំនែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ៕​

adverise with khmeread

មតិយោបល់