adverise with khmeread 13933209 1027146387400276 1485885693 n

ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់ នៅលើស្ពានកោះកុង

    កោះកុង ​៖​ នៅវេលា​ម៉ោង​ប្រហែល១០​យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅលើ​ស្ពាន​កោះកុង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​ម៉ូតូ​និង​រថយន្តបុក​ប៉ះគ្នា នៅ​កណា្ត​ល​ស្ពាន បណ្តាលឱ្យ​បុរស ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​។

    ​សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​គឺជា​អ្នក​បើ​ក​ម៉ូតូ​ឈ្មោះ សារ៉ាត់ ឪ​ឌី  ភេទ​ប្រុស ​អាយុ២២ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ចំណែក​អ្នករងរបួស​ជា​អ្នករួមដំណើរ​ឈ្មោះ ថា ជឿ ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ។ 

    ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ បាន​ជួយសង្គ្រោះ​បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ ចំណែក អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន៕​

adverise with khmeread

មតិយោបល់