adverise with khmeread Index

ប្រទះឃើញបុរសម្នាក់ស្លាប់និងឃាត់ក្មេងទំនើង៩នាក់ក្នុងព្រលានយន្តហោះ

     បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង​កំពុងដំណើរការ​ស្រាវជ្រាវ​ពី​ករណី​ប្រទះ ឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ចម្ការ​អត់​ដឹង​មូលហេតុ​និង​បាន​ឃាត់​ក្រុម​ក្មេង​ទំនើង ៩​នាក់​វាយតប់​គ្នា​ដោយ​ប្រើ​ស្នាប់ដៃ ក្នុង​ព្រលានយន្តហោះ​ខេត្ត​អប់រំ ។​
    ករណី​ទី​១-​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៥​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​កម្លាំង​ប៉ូលិស​ស្រុក​ថ្មគោល​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​មនុស្ស​ស្លាប់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នៅក្នុង​ចម្ការ ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ក្រោយពី​ទទួលបាន​ព័ត៌មាន​ប៉ូលិស​ជំនាញ​ស្រុក​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ធ្វើការ​ស្រាវជ្រាវ​។​.
     ប៉ូលិស​និយាយថា បន្ទាប់ពី​បាន​ស្រាវជ្រាវ​ទើប​ស្គាល់​អត្តសញ្ញាណ​បុរសរងគ្រោះ ដោយមាន​ក្រុមគ្រួសារ​មក​ចង្អុលបង្ហាញ​និង​ប្រាប់ថា​ជនរងគ្រោះ​ឈ្មោះ​ភិត ផាន់​ភេទ​ប្រុស​អាយុ​៧៤​ឆ្នាំ​រស់នៅ​ភូមិ​ដូន​អាវ ឃុំ​បរវេល ស្រុក​បរវេល​ខេត្តបាត់ដំបង ដោយបាន​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៥​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ពេលនេះ​ទើបបាន​ដឹងថា​គាត់​ស្លាប់​។​
    សាកសព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ការស្លាប់​។​
    ករណី​ទី​២-​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៥​វេលា​ម៉ោង​៦​ល្ងាច​នៅ​ចំណុច​ព្រលានយន្តហោះ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​-​ខេត្តបាត់ដំបង កងកម្លាំង​ទីបញ្ជាការ​ទ័ពអាកាស​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាត់ដំបង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៩​នាក់​បង្ក​អុកឡុក​វាយតប់​គ្នា​នៅក្នុង​ព្រលានយន្តហោះ​បង្ក​ភាពអនាធិបតេយ្យ​។​
     ប៉ូលិស​បាន​ឲ្យ​ដឹងថា​. ក្មេង​ចំនួន​៩​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ដូចខាងក្រោម​៖
១-​ឈ្មោះ​ប៊ិច​.​ធារ៉ា​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​អង់​សង្កាត់​អូរ​ចារ​ក្រុង​-​ខេត្តបាត់ដំបង​២-​ឈ្មោះ​ធា​វ ស៊ី​ណាត​ភេទ​ប្រុស​អាយុ​១២​ឆ្នាំមាន​ទីលំនៅ​ក្រុមទី​១៩ ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​-​ខេត្តបាត់ដំបង​៣-​ឈ្មោះ​ធា​វ ស៊ី​ណៃ​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​ទីលំនៅ​ក្រុមទី​១៩ ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក​ក្រុង​-​ខេត្តបាត់ដំបង ៤-​ឈ្មោះ​ស៊ិន ទីណា​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំមាន​ទីលំនៅ​ក្រុមទី​៥ ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ខេត្តបាត់ដំបង ៥-​ឈ្មោះ​វ៉ាន់​.​សុ​ថេប​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ខេត្តបាត់ដំបង ៦-​ឈ្មោះ​ចាន់ សុធា​ហៅ​ធា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់អំពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ខេត្តបាត់ដំបង ៧-​ឈ្មោះ​ឆូ​ង​.​ប៊ុន​ថៃ​ហៅ​ថៃ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​ជា​ជន​កាន់​ស្នាប់ដៃ​ពេល​វាយ​គ្នា ៨-​ឈ្មោះ​ឆែម ស៊ីនួន​អាយុ​១៥​ឆ្នាំ​ភេទ​ប្រុស​មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ខេត្តបាត់ដំបង​និង​៩-​ឈ្មោះ​វឿ​ត ចិ​ត្រា​ហៅ​ត្រា​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​អណ្តូង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​
   ក្រោយពី​បានធ្វើ​ការអប់រំ​រួច​ប៉ូលិស​បានប្រគល់​ឲ្យ​អាណាព្យាបាល​យកទៅ​អប់រំ​បន្ត ៕​

adverise with khmeread

មតិយោបល់