ភ្នំពេញ ៖ បុរស២នាក់ទើបត្រឡប់ពីលេងផ្ទះមិត្តភក្តិពីម្តុំពោធិចិនតុង បម្រុងចូលក្លឹប អាវ៉ាឡូន ត្រូវក្រុមចោរមានគ្នា២នាក់មកធ្វើសកម្មភាពយកដាវមកកាប់ប្លន់យកម៉ូតូម៉ាក Nex មួយគ្រឿង បានសម្រេចជិះរត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង១០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំនុចមុខធនាគារសាធារណះ នៅអាគារពាណិជ្ជកម្ម អ៊ែតវ៊ូត ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕
