adverise with khmeread Untitled

បែកថ្នាំកម្រិត VIP ឡើងលើចុងឈើក្នុងវត្តទម្លាក់ខ្លួនចុះដីបានត្រឹមបាក់ចង្កេះ! (មានវីដេអូ)

    ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ក្នុងស្ថានភាព​សង្ស័យ​បែក​ថ្នាំញៀន​ដល់ក​ម្រិតកំពូល ​(VIP)​ ​បាត់បង់​ស្មារតី​លែង​ដឹង​អ្វី​ទាំងអស់​និង​លែង​ចង់រ​ស់បាន​ឡើងចុងឈើ​ហើយ​លោត​ចុះ​ប៉ង​សម្លាប់ខ្លួន​តែ​មិន​ស្លាប់​រងរបួស​ធ្ងន់​បាក់​ចង្កេះ​ត្រូវបាន​ពលរដ្ឋ​ព្រះសង្ឃ ប្រទះឃើញ​ជួយ​លើក​សែង​ដាក់​លើ​គ្រែ និង​ហៅរករថយន្ត​សង្គ្រោះ​មកជួយ​សង្គ្រោះ​អាយុជីវិត​។

​    ហេតុការណ៍​ខាងលើ​ត្រូវបាន​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងក្រោយ​វត្ត​ជម្ពូ​វ័ន​សង្កាត់ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​ជនរងគ្រោះ​ស្ថិតក្នុង​សភាព​បែក​ថ្នាំ សតិ​មិន​ប្រក្រតី​មិន​ស្គាល់​អត្តសញ្ញាណ​មាន​អាយុ​ជាង​២០​ឆ្នាំ​គ្រាន់តែ​ប្រាប់ថា​រូបគេមកពី​ខេត្តព្រៃវែង​ទទួលរង​របួស​បាក់​ចង្កេះ​ធ្ងន់ធ្ងរ​។
 
​    តាម​ប្រជាពលរដ្ឋ​ស្នាក់អាស្រ័យ​ក្នុង​វត្ត​បានឱ្យ​ដឹងថា​ទាំង​ព្រះសង្ឃ​ទាំង​បរិស័ទ ដែល​នៅក្នុង​វត្ត មិនបាន​ដឹងថា​ជនរ​ង​គ្រោះ​ចូលមកក្នុង​បរិវេណវត្ត​តាំងពី​ពេលណា​នោះទេ​។​ ក៏ប៉ុន្តែ​នៅវេលា​ម៉ោង​៦​ព្រឹក​ក្រោយពី​ព្រះសង្ឃ​បរិស័ទ​ភ្ញាក់​ពី​ដំណេក​ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ដេក​ដួល​ក្រោម​ដើមឈើខាងក្រោយ​វត្ត​ទៅហើយ រងរបួស​បាក់​ចង្កេះ​ងើប​មិន​រួច​ទើប​ហៅរក​រថយន្ត​សង្គ្រោះ​។

​    តែបើ​តាម​អ្វីដែល​ជនរងគ្រោះ​និយាយ​រាយរាប់​ប្រាប់ឱ្យ​ដឹងថា​រូបគេ​ចង់​ស្លាប់​ទើប​ឡើង​លោត​ពីលើ​ចុងឈើ​បែបនេះ​។​ ទោះជា​យ៉ាងណាក៏ដោយជនរងគ្រោះ​មិនបានប្រាប់មូលហេតុអ្វីដែល​ខ្លួន​ប៉ង​ចង់​សម្លាប់ខ្លួន​នោះទេ ហើយ​ត្រូវបាន​ព្រះសង្ឃ ពលរដ្ឋ​ជួយបាន​ហៅរក​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​​ ៧១១ ដឹកបញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ​៕

 

adverise with khmeread

មតិយោបល់