adverise with khmeread 1bae12b3 1ec0 4222 8f89 a5f05c89ec01

រថយន្ត​កូរ៉េ​ហ៊ីយ៉ាន់ដាយ បុក​រថយន្ត​ដឹក​ហ្គាស់​ពីក្រោយ​ខ្ទេច​

    ភ្នំពេញ ៖ រថយន្ត​ប្រភេទស៊ីទែន​ដឹក​ហ្គាស់​មួយគ្រឿង​ បានស៊ីញ៉ូ​បត់​ឆ្វេង​ត្រឹមត្រូវ ក៏មាន​រថយន្ត​កូរ៉េ​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​មក​បុក​ពីក្រោយ​​កាងរថយន្តខូច​ខ្ទេច។​

    គ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ ថ្ងៃទី៥ សីហា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ចំណុច​ស្តុ​ប​៣០​ម៉ែត្រ ស្ថិត​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត​ប្រភេទស៊ីទែន​ដឹក​ហ្គាស់​មួយគ្រឿង ​ពណ៌​ស ​ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0395 បើកបរ​ដោយ​បុរស​ម្នាក់​តាមផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិចទៅ​កើត។​

    លុះ​មកដល់​ចំណុច​ស្តុក​កើតហេតុ​ខាងលើ រថយន្ត​ដឹក​ហ្គាស់​បាន បត់​ឆ្វេង ស្របពេលនោះ​ក៏មាន​រថយន្ត​កូរ៉េ​ដឹកទំនិញ​មួយគ្រឿង​ចំណុះ​៣​តោន​កន្លះ ពាក់​ស្លាក​ភ្នំពេញ​លេខ ​3B-8107 មកពី​ក្រោយ​ស្របគ្នា លឿន​មិន​មើល​រថយន្ត​ដឹក​ហ្គា​ស់ បាន​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ហ្គាស់​ឱ្យ​កៀប​ក្បាល​រថយន្ត កូរ៉េ​ និង​កាង​រថយន្ត ដឹក​ហ្គាស់​រង​ការ​ខូ​ត​ខាត នេះ​សំណាងល្អ​ហើយ ​ដែល​រថយន្ត​ស៊ីទែន​នោះ​មិនមាន​ស្តុក​ហ្គាស់​ដែលអាច​បង្ក​គ្រោះថ្នាក់។​

    ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង​បាន សុំ​ចរចា​រយៈពេល​ជាង​មួយ​ម៉ោង ដោយ​មិនមាន​ការសង​សំណង​អ្វី​ទាំង​ព្រម​ចេញទៅ​ជួលជុល​រៀងៗ​ខ្លួន បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕

adverise with khmeread

មតិយោបល់