adverise with khmeread 5e993eb7 7980 49a7 b3d8 e96aeb109b0e

មាន​រឿង​២​ផ្ទួនគ្នា ឃាត់​ជនសង្ស័យ​បាន៦​នាក់

    ភ្នំពេញ ៖ ក្នុង​រយៈពេល​តែមួយ​ម៉ោង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់ ២​ករណី​ផ្សេងគ្នា ដោយ​ករណី​ទី​១ ឃាត់​បាន​២​នាក់​ដោយ​ម្នាក់​ជា​អ្នកទិញ និង​ម្នាក់​ជា​អ្នក​ចែកចាយ ដកហូត​បាន​ថ្នាំ​៣​កញ្ចប់​តូច ឃាត់ខ្លួន​កាល​វេលា​ម៉ោង​៩​ និង​៣០​ថ្ងៃ ៥​សីហា ២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ក្រោយ​ហាង ST សំលាញ់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ក្នុងករណី​ទី​២​នៅវេលា​ម៉ោង១០ ​និង​២០​នាទី​យប់​ដដែល ឃាត់ខ្លួន​បាន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ម្តុំ​រោងចក្រ​ដំឡើង​ម៉ូតូ Suzuki ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​បាន​ជនសង្ស័យ​៤​នាក់​ដកហូត​បាន​ថ្នាំ ​ចំនួន​១០កញ្ចប់​តូច និង​ម៉ូតូ​សង់​ស៊េរី​០១៦​មួយគ្រឿង ស្លាក​លេខ 1FM-5432​។​

    ប៉ូលិស​បានឱ្យដឹងថា ករណី​ទី​១​ជនសង្ស័យ​មាន​គ្នា​២​នាក់​ទី​១​ជា​អ្នក​ចែកចាយ​ឈ្មោះ សូរ សារ​ត្ន័ ហៅ​អា​ប៊ូ​យ​អាយុ ៣៤ ឆ្នាំ​ស្នាក់នៅ​និង​មាន មុខរបរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​ចាស់ រីឯ​ជនសង្ស័យ​ទី​២ ជា​អ្នក​ទៅ​ទិញយក​មកប្រើប្រាស់ ឈ្មោះ វ៉ាន វីវ៉ា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ មាន​មុខរបរ​កម្មក​រ​រោងចក្រ។​

    ដោយឡែក​ករណី​ទី​២​សមត្ថកិច្ច​នៅ​មិនទាន់​ប្រាប់ឱ្យដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារតែមាន​រឿង​២​ផ្ទួនគ្នា។​

    ប៉ូលិស​បាន​បន្តថា មុន​ឃាត់​បាន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ​គឺ​កម្លាំង​បាន​ល្បាត​ការពារ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ក៏ ប្រទះឃើញ​ជនសង្ស័យ​ទាំងនោះ ក៏​មាក​ការសង្ស័យ បានធ្វើការ​ឆែកឆេរ​រ​ក​ឃើញ​ថ្នាំ​ទាំង​១៣​កញ្ចប់ក្នុង​២​ករណី​ផ្សេងគ្នា បែបនេះ​តែម្តង។​

    ក្រោយពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​អន្តរាគមន៍​ប្រគល់ ឱ្យ​ផ្នែក​ជំនាញ​ខណ្ឌ​សាង​សំណុំ​រឿង  ឃុំខ្លួន​ដើម្បី​ឡើង​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់