Ivanovic web

Ivanovic សំណូមពរ​ឱ្យ​អ្នកគាំទ្រ​មានការ​អត់ធ្មត់

    ​ខ្សែការពារ Ivanovic បាន​និយាយថា “​ជាមួយនឹង​សមាជិក​ថ្មី និង​ប្រព័ន្ធ​ថ្មី ក្រុម Chelsea នឹង​រីកចម្រើន​។ ប្រសិនបើ​ក្រុម​របស់​យើង​ស្ថិតក្នុង​ទម្រង់​លេង កំពូល​របស់​យើង យើង​អាចនឹងទទួល​បាន​ចំណាត់ថ្នាក់​ល្អ​នៅ​រដូវ​កាល​នេះ​”​។​

​    ​ខ្សែការពារ​សញ្ជាតិ​ស៊ែ​ប​រូបនេះ​បន្តថា យើង​អាច​ប្រសើរ​ជាង​មុន​។ ប៉ុន្តែ​យើង​ត្រូវតែ​ឈាន​មួយ​ជំហាន​ម្តង​មួយ​ជំហាន​ម្តង​។ នេះ​គឺជា​ឆ្នាំ​ដ៏​លំបាក​។ គ្រប់ ក្រុម​សុទ្ធតែ​ពង្រឹងសមត្ថភាព សុទ្ធតែ​ចង់បាន​ភាពប្រសើរឡើង​។ ក្រុម​ធំៗ​សុទ្ធតែ​ចង់​លេង​ឱ្យ​បានល្អ​ដូច​មុន​”​។ Ivanovic បាន​បន្ថែមទៀតថា សង្ឃឹមថា គ្រប់គ្នា​នឹងមាន​កា​អត់​ធ្ម​ត​នៅក្នុង​រយ​:​ពេលដែល​គ្រូបង្វឹក​កំពុង​កែលំអរ​ក្រុម​។​

​    ​ក្រុម Chelsea បាន​ត្រឡប់​មកដល់​ប្រទេស​អង់គ្លេស​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៅក្នុង​ជំនួប​កម្តៅ​សាច់ដុំ​ចុងក្រោយ​របស់ខ្លួន​លើ​ទឹកដី​អាមេរិក ដោយ​យកឈ្នះ​ក្រុម AC Milan ៣-១​។​

​    ​២​គ្រាប់​ដែល​រកបាន​ដោយ​កីឡាករ Oscar បានធ្វើ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​ឈ្នះ​២​ក្នុងចំណោម​បី​ប្រកួត​ក្នុង​ក្របខណ្ឌ International Champions Cup ស្រប ពេល​សមាជិក​ថ្មី N`Golo Kante បង្ហាញមុខ​លើកដំបូង​និង បញ្ចេញ​សមត្ថភាព​គួរឱ្យ​ទាក់ទាញ​។ ប៉ុន្តែ Ivanovic បាន​ព្រមាន​ថា Chelsea ត្រូវការ​ពេលវេលា​អភិវឌ្ឍ ខ្លួន​បណ្តើរៗ​។​

​    ​គ្រូបង្វឹក Chelsea លោក កុន​តេ បាន​ប្រើ​ទម្រង់​លេង​ប្រយុទ្ធ​នៅ​សហរដ្ឋ អាមេរិក ប៉ុន្តែ​បាន​ប្តូរ​ទៅជា​ទម្រង់​លេង ៤-១-៤-១ នៅពេល​ដាក់ Kante ចូល លេង​។ នេះ​ជា​ទម្រង់​មួយ​ដែល​លោក Conte នឹង​ប្រើប្រាស់​នៅ​ក្របខណ្ឌ PL៕

មតិយោបល់