adverise with khmeread Nicolae web

ក្លឹប Chelsea កំពុង​ឃ្លាំមើល​ខ្សែបម្រើ Nicolae Stanciu

    ​កីឡាករ Nicolae Stanciu របស់​ក្លឹប Steaua Bucharest កំពុងតែ​ត្រូវបាន​កំពុង​តាមមើល​ដោយ​ក្លឹប​តោ​ខៀវ Chelsea ។ កីឡាករ​សញ្ជាតិ​រ៉ូ​ម៉ា​នី​វ័យ​២៣​ឆ្នាំ​រូបនេះ​គឺជា​ខ្សែបម្រើ​ប្រយុទ្ធ​ហើយក៏​អាច​លេង​នៅ​ស្លាប​ទាំងសងខាង​បានដែរ​។ 

    ​កាលពី​រដូវ​កាល​មុន Nicolae រកបាន​១៤​គ្រាប់​និង​បាន​បង្កើត​ឱកាស​១១​លើក​ផ្សេងទៀត ធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ក្លឹប​ជាច្រើន​នៅ​ទូទាំង​អឺរ៉ុប​។​

​    ​Nicolae ក៏​រកបាន​៤​គ្រាប់​នៅក្នុង​ការបង្ហាញ​មុខជា​លក្ខណៈ​អន្តរជាតិ​ចំនួន​៧​លើក​នៅ​ឆ្នាំនេះ និង​រកបាន​២​គ្រាប់​សម្រាប់​ក្រុម Steaua ផងដែរ​។ កីឡាករ​រូបនេះ​បន្ត​បង្ហាញ​សមត្ថភាព​របស់ខ្លួន អំឡុង​ការប្រកួត​ជម្រុះ​ក្របខណ្ឌ CL របស់​ក្លឹប Bucharest ជាមួយ​ក្លឹប Sparta Prague កាលពី​យប់​ថ្ងៃ​ពុធ​៕

adverise with khmeread

មតិយោបល់