adverise with khmeread 13900433 270780176636436 218191641 n

ឆក់​ខ្សែក​ផង​...​រក្សា​គ្រឿងញៀន​ផង​...​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី០៥​ សីហា​ ឆ្នាំ​២០១៦  វេលា​ម៉ោង​១ ​និង​១៥​នាទី រសៀល​នៅត្រង់ចំណុច​មុខ​តុលាការ​កំពូល ផ្លូវ​២៤០ ភូមិ​០១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ  ពីបទ​លួច​ឆក់​ខ្សែក ​និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារ ធាតុ​ញៀន​(​ម៉ា​ទឹកកក​)​។​

    ប៉ូលិស​និយាយថា ប៉ូលិស​ផ្នែក​យុត្តិ​ធ​ម៍​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ និង​ចតុមុខ បាន​ឃាត់​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​បន្តថា ជនសង្ស័យ ឈ្មោះ ចាន់ ពន្លក ហៅ​តង ភេទ​ប្រុស  អាយុ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅផ្ទះ​លេខ​១៧១E4z  ផ្លូវ​៩៣ ភូមិ០៩ ក្រុម​០២ សង្កាត់​មនោ​រម្យ ខណ្ឌ៧​មករា រាជធានី​ភ្នំពេញ នៅត្រង់​ចំ​នុ ច​មុខ​តុលារ​កំពូល ផ្លូវ​២៤០ ភូមិ​០១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជ ធានី​ភ្នំពេញ ពីបទ​លួច (​ឆក់​ខ្សែក​) និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារ ធាតុ​ញៀន​(​ម៉ា​ទឹកកក​)​។​

    វ​ត្តុ​តាង​ចាប់​យកបាន ម៉ូតូ​ម៉ាក​ MSX​ ពណ៌ខ្មៅ ​ពាក់​ផ្លាក​លេខ ​1FJ-8305 ចំនួន​មួយគ្រឿង ដែលមាន​តួ​+​ម៉ាស៊ីន 5294856  ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​, គ្រឿងញៀន ប្រភេទ​ម្សៅ​ក្រាម​ ពណ៌ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន០២​កញ្ចប់​តូច ​(​ពីរ​កញ្ចប់​តូច​) ​ជា​របស់​ជនសង្ស័យ​ដាក់​ក្នុង​ហោ​ប៉ាវ​ខោ​, ​ខ្សែក​ប្លា​ទីន ចំនួន​មួយ​ខ្សែ​មិនដឹង​ទម្ង​ន់​តំលៃ​៥០០​ដុល្លារ (ប្រាំ​រយ​ដុល្លារ​) ជា​របស់​ជនរងគ្រោះ ឈ្មោះ ​គន់ ចា ន់​ដាវី ភេទ​ស្រី​ អាយុ៣២​ឆ្នាំ មុខរបរ​អ៊ុតសក់ ស្នាក់​នៅផ្ទះ​លេខ​មិន​ស្គាល់ ផ្លូវ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ត្រូវបាន​បក្ខ​ពួក​ជនសង្ស័យ​ម្នាក់ទៀត  ឆក់យក​គេចខ្លួន​បាត់ទៅ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​ខ្លួន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តី​វិធី​នៃ​ច្បាប់​៕

adverise with khmeread

មតិយោបល់