adverise with khmeread 579fdd18c4d21f6c64b2b921 1280x720 f v1

ចារកម្ម​អាមេរិក​ជាង ១០០០ នាក់​កំពុង​សម្ងំ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ដើម្បី​ការពារ​អូឡាំពិក​

    ​យោងតាម​ប៉ុស្តិ៍ NBC News បានឱ្យដឹងថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​បានផ្ដល់​នូវ​ចារកម្ម​ជាង ១០០០​នាក់ សម្រាប់​ការពារ​សន្ដិសុខ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​នៅ​ក្រុង​រី​យ៉ូ​។​

​    ​ក្រុមអ្នកវិភាគ​រាប់រ​យ​អ្នក​បាន​បញ្ជាក់ថា អ្នកអនុវត្ត​ន៏​ច្បាប់ និង​បុគ្គលិក​ប្រតិបត្តិការ​ពិសេស​គឺ​បាន​ចាប់​ទីតាំង​ជាស្រេច​ក្នុង​ទីក្រុង Rio de Janeiro នេះ​បើ​យោងតាម​ព័ត៌មាន​ផ្តាច់មុខ​មួយ​របស់ NBC News​។​

​    ​ព័ត៌មាន​បន្ថែម​បានឱ្យដឹងថា ចារកម្ម​រាប់សិប​នាក់​ដែល​បានធ្វើការ​បណ្តុះបណ្តាល​ខ្ពស់​នៅក្នុង​ជួរ​កងទ័ពជើងទឹក និង​កង​ទាហាន​ម៉ា​រី​ន ពី​ទីបញ្ជាការ​ប្រតិបត្តិការ​ពិសេស​របស់​អាមេរិក​កំពុង​ស្ថិតនៅ​ប្រទេស​ប្រេ​ស៊ី​ល ដែល​កំពុងធ្វើការ​ងារ​រួមជាមួយ​សហព័ន្ធ​ប៉ូលិស​ប្រេ​ស៊ី​ល និង​កងទ័ពជើងទឹក​ប្រេ​ស៊ី​ល​៕

 

adverise with khmeread
ប្រភព៖ NBC News

មតិយោបល់