adverise with khmeread Untitled 1

Jose Mourinho ជម្រាប​ត្រង់ៗ​ថា អាជីព​របស់ Bastian Schweinsteiger ចប់​ហើយ​

    ​ខ្សែបម្រើ​ជើងចាស់ Bastian Schweinsteiger នឹងមិន​មាន​អនាគត​បន្ត​ទៀតឡើយ​នៅលើ​ទឹកដី Old Trafford ។​

​    ​Jose Mourinho មិន​ព្រួយបារម្ភ​អ្វី​បន្តិច​សោះឡើយ​ចំពោះ​ការ​អះអាងថា គាត់​ជា​អ្នក​ប​ញ្ចូ​ន​តារាបាល់ទាត់​ជើងចាស់​អាល្លឺម៉ង់​ដែល​សម្បូរ​ទៅដោយ​អ្នក​គោរព​ស្រឡាញ់​រូបនេះ​ទៅលេង​ក្នុង​ឈុត​យុវជន​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បញ្ជាក់ថា "​វា​គឺ​ដូចគ្នា​ទៅនឹង​រាល់​បណ្តា​ក្លឹប​នានា​ក្នុង​ពិភពលោក​ដែរ គ្រូបង្វឹក​គឺជា​អ្នកសម្រេច​ជ្រើសរើស​ក្រុម​របសគាត់ ហើយ​រើសយក​មួយចំនួន​ជាក់លាក់​នៃ​កីឡាករ​ដើម្បី​ប្រឈមមុខ​ការប្រកួត​នៅ​រដូវ​កាល​ថ្មី​។ នោះ​គឺ​អ៊ីចឹង​"​។​

​    ​ជាមួយនឹង​ការជ្រើសរើស​សមាជិក​ថ្មី​តម្លៃ ១០០​លាន​ផោន (​ជាង​១៣១​លាន​ដុល្លារ​) Paul Pogba ដែល​នឹង​ជិត​កើតមានឡើង​នោះ គាត់​បាន​បន្ថែមថា "​យើង​មាន​កីឡាករ ២២​នាក់ ហើយ​យើង​នឹង​ត្រូវមាន​កីឡាករ ២៣​នាក់​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់