adverise with khmeread 123

ចាប់បានមុខសញ្ញាលួចម៉ូតូ២នាក់នៅត្បូងឃ្មុំ

     ត្បូងឃ្មុំ ៖ បុរស​២​នាក់​ជា​មុខសញ្ញា​លួច​ម៉ូតូ​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន​ត្រូវបាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​មេមត់​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​លួច​ម៉ូតូ​ចំនួន​០២​នាក់​នៅ​ភូមិ​ស្លា ឃុំ​ទ​ន្លូ​ង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​កាលពី​រសៀល​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង គ្រោះ​រួចមក​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ជុំ ភា​រុណ​(​ម៉ៅ​)​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​ឆ្លូង​១ ឃុំ​កំពាន់ ស្រុក​មេមត់​និង​២-​ឈ្មោះ​ព្រំ អ៊ួ​ង​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​ងឺ​ធំ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ។​
     ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ី​រ៉ូ​ស​ពណ៌​ក្រហម​លេខ​តួ​៧៦៤០៤២​លេខ​ម៉ាស៊ីន​៧៦៤១០០​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​កើត ហា​លីម​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិ​ចាម​រស់នៅ​ភូមិ​ស្លា ឃុំ​ទ​ន្លូ​ង ស្រុក មេមត់​ខេត្ត​ត្បូងឃ្មុំ​។​
    ក្នុងករណីនេះ​សមត្ថកិច្ច​ជំនាញ​បាន​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់