adverise with khmeread 13933035 1027377077377207 1767881195 n %282%29

បើកប្រមាថជីវិតគេ! បុកក្មេងស្រីអាយុ១៣ឆ្នាំស្លាប់ និងក្មេងប្រុសអាយុ៣ឆ្នាំរងរបួសធ្ងន់​

    ភ្នំពេញ ៖​ ​រថយន្ត​ដី​បើក​លឿន​ដូច​ហោះ​មិន​ប្រុង​ប្រ​យ័ត្នបុក​ម៉ូតូ​ក្មេង ​បណ្តាលឱ្យម្នាក់​ស្លាប់​នឹង​ក្មេងប្រុស​ម្នាក់​រងរបួស​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ នឹង​២០​នាទី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ តាម​កំណាត់​ផ្លូ​២១៧ ស្ថិតនៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ ​ខណ្ឌដង្កោ។​

​    បើតាម​សម្តី​ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បានឱ្យដឹងថា កូនស្រី​របស់គាត់​ដែល​ត្រូ​រថយន្ដ​ដឹក​ដី​បុក​ឱ្យស្លាប់​មានឈ្មោះ ហេន ម៉ា​រី​យ៉ា អាយុ១៣ឆ្នាំ ជា​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​ដង្កោ ថ្នាក់​ទី៧ នឹង​កូនប្រុស​ម្នាក់ទៀត​រងរ​បួស​ជើង​ខាងស្ដាំ​ដែលមាន​ឈ្មោះ ហេន សិរិ​សូ​នី អាយុ៣ឆ្នាំ អ្នក​ទាំង២ មាន​ទីលំនៅ​នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​។ 

    ​បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​គេ​ឃើញ​ជនរងគ្រោះ​ទាំង២នាក់ ​បាន​ជិះ​ម៉ូតូ​ម៉ា​កលេត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-0135 ដោយ​បើក​បរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ត្រូវបាន​រថយន្ដ​ដឹក​ដី​ម៉ាក ដុង​ហ្វេ​ង (DONGFENG)  ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7835 ដែល​បើកបរ​ដោយ​បុរស់​ម្នាក់​ឈ្មោះ អៀម សារ៉ាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានមុខ​របរ​ស៊ី​ឈ្នួល​បើ​រថយន្ដ​ដឹក​ដី ដែល​ស្នាក់នៅ ភូមិ​ទ្រា៣ សង្កាត់​ស្ទឹង​មា​ជ័យ ខណ្ឌមានជ័យ ​ហើយ​មាន​ស្រុកកំណើត​នៅ​ភូមិចន្ថា​ខ ឃុំ​ស្ពឺ​ខ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ បាន​បើករថយន្ដ​មក​បុក​ម៉ូតូ​ពីក្រោយ​ហើយ​បណ្តាលឱ្យខ្ទាត​ក្មេងស្រី​ចូល​ក្រោម​កង់​រថយន្ដ​កិន​ស្លាប់​នៅនឹងកន្លែង​តែម្ដង។ 

    ​ចំណែក​ក្មេងប្រុស​ម្នាក់ទៀត​ដែល​បាន​ជិះ​ជាមួយ​ត្រូ​វបាន​អ្នកជិតខាង​ជួយ​អូស​ចេញពី​រថយន្ដ​ទាន់ពេល​ហើយ​ភ្លាមៗ​នោះបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។ 

    រីឯតៃកុង​រថយន្ដ​ ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួនបាន ហើយ​បានប្រគល់ឱ្យទៅ​នគរបាល​ខណ្ឌដង្កោ​ធ្វើកា​សាកសួរ​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ខ​ណ្ឌដង្កោ​សហការ​​ជាមួយ​ចរាចរណ៍​ផ្លូវគោក​ក្រុងភ្នំពេញ ​បាន​ចុះ​វាស់វែង​ហើយ​យក​រថយន្ដ​បង្ក​នឹង​ម៉ូតូ ព្រមទាំង​តៃកុង​រថយន្ដ​ទៅ​ចរាចរណ៍​ផ្លូវគោក ក្រុងភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​និតិ​វិ​ច្បាប់​។​

​    គួរ​បញ្ចាក់​ផងដែរ​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​នៅតាម​បណ្ដោយ​ផ្លូវ ២១៧ រថយន្ដ​ដឹក​ដី​បើកបរ​លឿនៗ មិន​គោរព​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ហើយ​ជារឿយៗ​រថយន្ដ​ទាំងនោះ​តែង​បង្កគ្រោះថ្នាក់​ដល់​អាយុជីវិត​ជា​ញឹកញាប់ ហើយ​ចំពោះ​អាជ្ញាធរ​ហាក់​មិន​អើពើ​ទៅលើ​បញ្ហា​នេះឡើយ​តែងតែ​ប្រ​ងើយ​កន្ដើយ​ជារឿយៗ​ប្រជាពលរដ្ឋ​តែងតែ​ស្នើរ​សុំឱ្យ​អាជ្ញា​រធរ​មេត្តាជួយ​ណែនាំ​ដល់​ក្រុម​រថយន្ដ​ដឹក​ដី​ទាំងនោះ​ផង​។ តែ​ហាក់បីដូចជា​បាន​តែមួយ​ចំអិន​កំពឹស​តែប៉ុណ្ណោះ ជាពិសេស​ក្រុម​រថយន្ត​ដែល​យក​ដី​ទៅ​ចាក់​នៅក្នុង​បឹង​តា​ម៉ា​ត​បើកបរ​មិន​គោរព​អ្នកធ្វើដំណើរ​តាមផ្លូវ​នោះទេ​៕

adverise with khmeread

មតិយោបល់