adverise with khmeread 13918738 1027377867377128 463834715 o

បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ (ឆ្នោតយួន) នៅ​ទួល​សង្កែ

    ភ្នំពេញ ៖ បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ (ឆ្នោតយួន) នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ២០១៦ វេលា​ម៉ោង​៣រសៀល ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​សំណាក់​លោកស្រី​ព្រះរាជអាជ្ញារង ចែ សុង អធិការដ្ឋាន​ បាន​បើក​ការបង្ក្រាប​ទីតាំង​ល្បែង​ប្រភេទ​កន្ទុយ​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ៥៥៥  ផ្លូវ​បេតុង​លេខ​៩៩ ក្រុម​១៦ ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។ 

    ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ទេស ស៊ីថា​ត អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ (​ជា​អ្នក​កត់​) ព្រមទាំង​បានដកហូត​សម្ភា​រៈ​បំរើ​សកម្មភាព​មួយចំនួនផងដែរ។​

    បច្ចុប្បន្នអធិការដ្ឋាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​៕

adverise with khmeread

មតិយោបល់