adverise with khmeread 1

បំភ្លេច​ទៅ​អូឡាំពិក​រី​យ៉ូ​! នេះ​ជា​ភូមិ​អូឡាំពិក​ដ៏​ទ្រុឌទ្រោម​របស់​ហ៊ី​ត្លែរ ដែល​បង្កប់​អនុស្សាវរីយ៍​ជូរចត់​យ៉ាង​ជ្រាលជ្រៅ​

    ​ហ៊ី​ត្លែរ​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ណាស់ រហូតដល់​ថ្នាក់​ថា កីឡា​អូឡាំពិក​ទីក្រុង​បែរ​ឡាំង​ឆ្នាំ ១៩៣៦ នឹង​ពង្រឹង​តំណែង​របស់លោក​ក្នុងនាម​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​តាមរយៈ​ការទទួល​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​សម្រាប់​ណា​ស៊ី​អាល្លឺម៉ង់​។ ហើយ​គាត់​បាន​សង់​ភូមិ​អូឡាំពិក​មួយ​ឡើង​សម្រាប់​អនាគត "​ការប្រកួត​ទាំងអស់​របស់​ណា​ស៊ី​"​។ 

​    ​ប៉ុន្តែ​ផ្ទុយ​មកវិញ ភូមិ​អូឡាំពិក​ដ៏​ទ្រុឌទ្រោម​នេះ​បានត្រឹមតែ​ជាការ​រំលឹក​អំពី​រឿង​ដ៏​គួរឱ្យ​ភ័យខ្លាច​ដែល​បាន​កើតឡើង ក្រោយ​សាងសង់​រួច​តែប៉ុណ្ណោះ​។ 

​    ​ការប្រកួត​អូឡាំពិក​ក្នុង​ទីក្រុង​បែរ​ឡាំង​ឆ្នាំ ១៩៣៦ បាន​ក្លាយជា​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​មួយ ដោយសារ​ជ័យជម្នះ​របស់​កីឡាករ​អង់គ្លេស Jesse Owens បានធ្វើឱ្យ​ហ៊ី​ត្លែរ "​ក្តៅក្រហាយ​យ៉ាងខ្លាំង​"​។ 

​    ​គ្រានោះ ហ៊ី​ត្លែរ​បាន​ចេញពី​កីឡដ្ឋាន​ភ្លាម​មួយ​រំពេច​បន្ទាប់ពី Jesse Owens ឈ្នះ​មេដាយមាស ដូច្នេះ​ហ៊ី​ត្លែរ​នឹងមិន​ចាំបាច់​ជួយ​ទះដៃ​អបអរ​ជ័យជម្នះ​របស់ Owens នោះឡើយ​។ 

​    ​បី​ឆ្នាំ​បន្ទាប់ពី​កីឡា​អូឡាំពិក​នេះ អាល្លឺម៉ង់​ក៏​ចាប់ផ្តើម​ធ្វើសង្គ្រាម​ជាមួយ​អង់គ្លេស បារាំង និង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប​។ 

​    ​ភូមិ​អូឡាំពិក​នេះ​ត្រូវបាន​ប្រើ​សម្រាប់​ធ្វើជា​មន្ទីរពេទ្យ​យោធា​អំឡុង​សង្គ្រាមលោកលើកទីពីរ​។ បន្ទាប់ពី​សូ​វៀត​លុកលុយ​ចូល​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៩៤៥ ភូមិ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជា​មូលដ្ឋាន​ស៊ើប​ការសម្ងាត់​របស់​ទីភ្នាក់ងារ KGB របស់​សូ​វៀត​។ 

​    ​សព្វថ្ងៃ​ភូមិ​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ស្ងាត់ជ្រងំ​ក្នុង​ទីក្រុង​បែរ​ឡាំង​៕ 

adverise with khmeread
ប្រភព៖ Dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់