adverise with khmeread Download 5

វេជ្ជបណ្ឌិត​ណែនាំ​ឱ្យធ្វើ​សកម្មភាព​ទាំងនេះ​ដើម្បី​បញ្ចៀស​ជំងឺ​ទាំងពួង​

    ​វេជ្ជបណ្ឌិត​ជាច្រើន​ឯកភាព​ចំពោះ​គន្លឹះ​សុខភាព​ខាងក្រោម​នេះ ដែល​វា​អាចជួយ​ក្នុងការ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​។ ខាងក្រោម​នេះ​គឺ​គន្លឹះ​ដែល​វេជ្ជបណ្ឌិត​ណែនាំ​ដើម្បី​សុខភាព​ល្អ​៖

​    ​- សម្លឹង​ឱ្យចំ​ព្រះអាទិត្យ​នៅ​ព្រឹក​ព្រហាម បន្ទាប់ពី​ព្រះអាទិត្យ​រះ ឬក៏ មុនពេល​ព្រះអាទិត្យ​លិច​។ ធ្វើបែបនេះ​រៀងរាល់ថ្ងៃ​។ ព្យាយាម​ឈរ​ដោះ​ស្បែក​ចេញ​និង​ប្រមូលផ្ដុំ​អារម្មណ៍​នៅ​ខណៈពេល​នោះ​។​

​    ​- ពិសា​ទឹក​ដែល​គ្មាន​ជាតិ Fluoride​។ ទឹកសន្សើម​ធម្មជាតិ​គឺជា​ជម្រើស​សុខភាព​ល្អ​បំផុត​។ ដាក់​ទឹក​នេះ​ក្នុង​ដប​កែវ​ថ្លា​ហើយ​ដាក់ឱ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើន​ម៉ោង​ដើម្បីឱ្យ​វា​ស្រូបយក​ថាមពល​ពន្លឺព្រះអាទិត្យ​។ ហាម​ទុក​ទឹក​នោះ​ចោល​ខាងក្រៅ​នៅពេល​យប់​។​

​    ​- ធ្វើ​លំ​ហាត់ប្រាណ​រៀងរាល់ថ្ងៃ​នៅ​សួនច្បារ​។ នេះ​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​កម្ចាត់​ជាតិពុល​។​

​    ​- ស្រូបយក​ខ្យល់​បរិសុទ្ធ​នៅពេល​ព្រឹក និង​មុនពេល​ចូល​គេង​រយៈពេល ២០ នាទី​។​

​    ​- ប្រើ​គ្រឿងសម្អាង​ធម្មជាតិ​ជំនួស​ឱ្យ​ផលិតផល​គីមី​។​

​    ​- ទទួលទាន​គ្រា​ប់ធ​ញ្ញា​ជាតិ បន្លែ និង​ផ្លែឈើ​ឆៅ​។ កាត់បន្ថយ​ការទទួល​ទាន​សាច់សត្វ​។​

​    ​- ចៀសវាង​ផលិតផល​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ចម្រាញ់​។​

​    ​- ចៀសវាង​ការសេព​គ្រឿង​ស្រវឹង បារី ។​ល​។​

​    ​- ញញឹម និង​រស់នៅ​ជាមួយ​ការគិត​វិជ្ជមាន​ជានិច្ច​។ នេះ​អាច​នឹង​ធ្វើឱ្យ​យើង​បង្កើត​នូវ​អ័រម៉ូន​ល្អ​។​

​    ​- ឈប់​គិត ឬក៏​និយាយ​ពី​ផល​អវិជ្ជមាន​ពី​អ្នកដទៃ ដែលនាំឱ្យ​អ្នក​ក្ដៅក្រហាយ និង​ធ្វើឱ្យ​អ្នកមាន​បញ្ហា​សុខភាព​ផ្សេងៗ​បាន​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់