adverise with khmeread 36ec27fe00000578 0 image a 3 1470450200876

ក្លឹបអូស្ត្រាលីមិនដែលឮឈ្មោះសុំ Ronaldinho មកលេងជាភ្ញៀវ និងឱ្យលុយថែម ១០ ម៉ឺនដុល្លារ

    ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល ឬ​ពិភពលោក Ronaldinho បានទទួល​សំណើសុំ​ឱ្យ​លេង​ជា​ភ្ញៀវ​ចំនួន ១ ប្រកួត​ក្នុងតម្លៃ ១០​ម៉ឺន​ដុល្លារ​សម្រាប់​ក្រុម Wollongong Wolves របស់​អូស្ត្រាលី​។​

​    ​តារាបាល់ទាត់​វ័យ ៣៦ ឆ្នាំ​ដែល​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​អាជីព​ក្នុង​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល Fluminense កាលពី​ឆ្នាំ​២០១៥ រូបនេះ​មានឱកាស​រហូតដល់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដើម្បី​ឆ្លើយតប​ទៅកាន់​ការស្នើសុំ​របស់​ក្លឹប​នៅ​ក្របខ័ណ្ឌ National Premier League របស់​អូស្ត្រាលី​មុនពេល​ការប្រកួត​របស់​ពួកគេ​ជាមួយ Sydney FC ក្នុងការ​ប្រជែង​ពាន​ខាប់ FFA Cup នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ​។​

​    ​ប្រធាន​ក្លឹប Wollongong Wolves លោក Dean Merola បានប្រកាស​ពី​សំណើ​មួយ​នេះ បើទោះបីជា​ការអញ្ជើញ​តារា​រូបនេះ​គឺជា​រឿង​ដ៏​ពិបាក​ក៏ដោយ​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ​កីឡា Outside90 ថា "​យើង​មាន​ឆន្ទៈ​ដាក​គាត់​ឱ្យ​លេង​ក្នុង​កម្មវិធី​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់គាត់​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់