adverise with khmeread 3

បើកឆាក​ឆ្នាំ​២០១៦​អាវុធហត្ថ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់​មនុស្ស​១០​នាក់​

     ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ នា​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥​នេះ បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ជាក់ស្តែង​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច​ភូមិ​ភ្នា​ត និង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១០​នាក់​មាន​ស្ត្រី​២​នាក់​ដកហូត​ថ្នាំញៀន​៣​កញ្ចប់​និង​ប្រដាប់ប្រដា​ប្រើប្រាស់​មួយចំនួនទៀត​រួច​បា​នប​ញ្ជួ​ន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​រៀប​សំណុំរឿង​នាំខ្លួន ទៅកាន់​តុលាការ​កាត់ទោស​ទៅតាម​ផ្លូវច្បាប់​។​

   គួរ​បញ្ជាក់ថា ឆ្នាំ​២០១៥​កន្លងទៅនេះ​កងរាជអាវុធហត្ថ​បាន​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង ប្រើប្រាស់​គ្រឿងញៀន​បាន​៥​ករណី​ស្មើនឹង​១៨៥​លើក​ឃាត់ខ្លួន​មនុស្ស​៦៦៩​នាក់​(​ស្រី​៧៩​នាក់​)  និង​ដកហូត​វត្ថុតាង​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ៕​

adverise with khmeread

មតិយោបល់