adverise with khmeread 3000 copy

លោក Jose Mourinho បញ្ចេញប្រតិកម្មចំពោះការរិះគន់របស់លោក Wenger និងលោក Klopp

          គ្រូបង្វឹកថ្មីរបស់ក្លឹប Man Utd លោក Jose Mourinho បាន​ហៅ​លោក Jurgen Klopp និងលោក Arsene Wenger ថា គ្មាន​សីលធម៌​ដោយសារតែ​សម្តែងការរិះគន់ជុំវិញ​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​​កី​ឡាករ Paul Pogba ក្នុងតម្លៃ​១០០​លាន​ដុល្លារដែលលោក Jose បាន​បញ្ជាក់ជា​ថ្មី​ថា Pogba នឹងក្លាយជា​កីឡាករ​របស់​ Man Utd ​​នៅ​ពេល​ក្រុម​របស់​លោក​ចាប់ផ្តើម​យុទ្ធនាកា​រ​ PL ​នៅ​ Bournermouth។

 លោក Wenger បាន​ហៅ​សំណើ​ខ្ពស់បំផុតក្នុងពិភព​លោកនេះរបស់ក្លឹប Man Utd ​ថា “ឆ្កួត​សុទ្ធ” ខណៈ​ពេល​លោក Klopp បាន​និយាយថា “​នេះហើយ វិស័យ​បាល់ទាត់។ ខ្ញុំ​នឹងលែង​មាន​ការងារធ្វើ​ទៀតហើយ”។

          លោក Mourinho បានថ្លែងមុន​ពេល​ចាប់ផ្តើម​ការប្រកួត​ដណ្តើមពាន Communinity Shield ជា​មួយ​ក្រុម Leicester នៅ​ពហុកីឡាដ្ឋាន​ Wembley នៅ​ថ្ងៃអាទិត្យថា​ ខ្ញុំសូមប្រាប់​លោក Wenge និង​លោក Klopp ឲ្យ​គិតគូរតែ​ពីកិច្ច​ការ​ផ្ទាល់​ខ្លួន​ទៅ​បានហើយ។ លោក Jose បាន​និយាយថា ខ្ញុំ​មិនចូល​ចិត្ត​និយាយ អំពី​ក្លឹប​ផ្សេងឬកីឡាករ​ផ្សេងទេ។

          លោក Jose បានបន្តទៀតថា គ្រូបង្វឹក​ផ្សេង​ចូលចិត្ត​ធ្វើ​បែប​នេះ​ ហើយ​និយាយអំពី​ក្លឹប​របស់​ខ្ញុំ​និង​កី​ឡាក​ររបស់​ខ្ញុំ​ រឿងសំខាន់​អ្វីដែល​កើតឡើង​នៅ​ផ្ទះ  ​រ​បស់​ខ្ញុំ​ទុក​ឲ្យ​ខ្ញុំ​ដោះស្រាយ​ វាមិនមែនជារឿងរបស់​អ្នក​ជិតខាងទេ។ ខ្ញុំ​បាន​ឮ​សហសេវិក​ពី​រនាក់​មក​ពី​ក្រប​ខណ្ឌ​ PL ខ្ញុំត្រូវតែប្រាប់វិញ​​ថា ខ្ញុំ​មិន​ចូល​ចិត្ត​រឿង​នេះទេ។ វាមិន​មាន​ក្រម​សីលធម៌​ទេ។ យើង​ធ្វើ​ការសម្រេចចិត្ត​និង​អាច​ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល​ប្រសើ​​រឡើង​”៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់