adverise with khmeread Zidane

Real Madrid នឹងតម្លើងប្រាក់ឈ្នួល ៩០.០០០ផោនក្នុងមួយសប្តាហ៍ដល់ Zidane

          លោក Zinedine Zidane នឹងមិនមែនជា​គ្រូបង្វឹក​ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ជាងគេនៅ​អឺរ៉ុប​ទៀត​ទេ បន្ទាប់ពី​ក្លឹប Real Madrid ​យល់​ព្រម​​តម្លើងប្រាក់​ខែ​ដល់​គ្រូបង្វឹក​រូបនេះ។ ZIdane និងទទួលបានកិច្ចសន្យាថ្មីដែលមាន​ប្រាក់ឈ្នួល​៩០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍។​​

          គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​៤៤​ឆ្នាំ​រូប​នេះ​បាន​ជួយ​ក្លឹប​​ Real ឲ្យ​រួច​ផុតពី​ភាព​វឹកវរ​កាល​ពីរដូវ​កាល​មុន ដោយ​ចូល​ជំនួស​លោក Rafa Benitez ហើយ​ Zidane ត្រូវ​បាន​ផ្តល់កិច្ច​សន្យា​​ប្រាក់​ឈ្នួល​ ៤៤.០០០​ផោន​ក្នុង​មួយសប្តាហ៍ ហើយ​បាន​បង្កើន​ប្រាក់​ឈ្នួល​បន្ថែម​ពី​លើ​ប្រាក់ឈ្នួល​គ្រូ​បង្វឹក​លំដាប់ B របស់​លោក។

          គ្រូបង្វឹក​ថ្មីរូប​នេះសប្បាយ​ចិត្ត​នឹងទទួល​យក​កិច្ច​សន្យា​​ដោយ​ភាគីទាំងពី​​ជជែក​គ្នា​នៅ​ចុងរដូវ​កាល​ និង​ពិនិត្យ​មើល​ស្ថាន​ភាព​។ Zidane បាន​ដឹកនាំ​ក្លឹប​​ Real Madrid ​ឲ្យ​លើក​ពាន​ CL ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លងទៅនេះ៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់