adverise with khmeread Mckeon 0

ក្រុម​ហែល​ទឹក​អូស្ត្រាលី​ជួប​រឿង​ស៊យ​ក្នុង​អាង​ហែល​ទឹក​នៅ​ប្រេ​ស៊ី​ល​

​    ​ខណៈដែល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក Rio 2016 បានចាប់ផ្តើម សំណួរ​ក៏បាន​ចោទសួរ​ជា​បន្តបន្ទាប់​ទៅលើ​ការលើកឡើង​អំពី​គុណភាព​នៃ​ទីតាំង​ប្រារព្ធ​កីឡា​អូឡាំពិក​។​

​    ​ក្រុម​ហែល​ទឹក​តំណាងឱ្យ​ប្រទេស​អូស្ត្រាលី​បាន​សម្តែង​នូវ​ការភ័យខ្លាច​របស់​ពួកគេ​ជុំវិញ​ទឹកល្អក់​កខ្វក់ ខណៈដែល​ពួកគេ​រៀបចំខ្លួន​សម្រាប់​វិញ្ញាសា​ហែល​ទឹក​រយៈ​ចម្ងាយ ៤០០​ម៉ែត្រ​ផ្នែក​បុរស​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ដែលជា​ព្រិ​ត្តិ​ការណ៍​ហែល​ទឹក​ដំបូង​របស់​ពួកគេ​។​

​    ​ជំនួយការ​គ្រូបង្វឹក​នៃ​ក្រុម​ហែល​ទឹក Australian Dolphins លោក Michael Bohl បាន​ទាញ​កូនក្រុម​របស់គាត់​ចេញពី​ការហាត់​សម​ក្នុង​អាង​ហែល​ទឹក​ដោយសារ​បារម្ភ​ឆ្លង​មេរោគ​ពី​ទឹក​ដ៏ "​កខ្វក់​"​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​កាសែត Sydney Morning Herald ថា "​អាង​ហែល​ទឹក​មើលទៅ​ពិតជា​កខ្វក់​។ ជាជាង​ប្រថុយ​ឆ្លង​ជំងឺ​ភ្នែក ត្រចៀក ឬ​ឆ្លង​មេរោគ​ផ្សេងៗ​ទៀត យើង​បាន​នាំ​ពួកគេ​មកពី​នេះ​។ ពី​ព្រឹក​មិន​អី​ទេ ប៉ុន្តែ​ល្ងាច​ឡើង​ទឹក​ស្រាប់តែ​ល្អក់​កខ្វក់​។ ខ្ញុំ​បាន​សួរ​ក្រុមមន្ត្រី FINA នាពេល​ហើយ​ឥឡូវ​ពួកគេ​កំពុង​ចាត់ការ​រឿងនេះ​ហើយ​"​។​

​    ​ក្រុម​ហែល​ទឹក​អូស្ត្រាលី​ត្រូវបាន​បញ្ចូនទៅ​ធ្វើការ​ហ្វឹកហាត់​នៅ​អាង​ហែល​ទឹក​មួយទៀត​ជំនួស​វិញ​៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់