adverise with khmeread Stream img

Liverpool ៤-០ Barcelona! ហង្ស​ក្រហម​បំភ័យ​ក្រុម​នៅឯ EPL ក្រោយ​បំបាក់​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ​ផុយៗ​

    ​Sadio Mane អាច​រកបាន​គ្រាប់​បាល់​ដំបូង​របស់គាត់​សម្រាប់​ហង្ស​ក្រហម Liverpool ខណៈដែល​ពួកគេ​បាន​យកឈ្នះ​ការប្រកួត​ក្នុង​លទ្ធផល ៤-០ ក្នុងជំនួប​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona ដែល​ដាក់​សុទ្ធតែ Luis Suarez និង Lionel Messi នៅក្នុង​ការប្រកួត​ដណ្តើមពាន​មិត្តភាព International Champions Cup នៅលើ​ទឹកដី Wembley កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​    ​Mane ដែលមាន​តម្លៃ​ខ្លួន ៣៤​លាន​ផោន (​ជិត​៤៤​លាន​ដុល្លារ​កន្លះ​) បាន​បើកឆាក​រក​គ្រាប់​បាល់​នៅ​នាទី​១៥ មុនពេល​ដែល Javier Mascherano ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​មួយគ្រា​ប់​ទៀត​។​

​    ​Divock Origi និង Marko Grujic ក៏បាន​រក​គ្រាប់​ជ័យជម្នះ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​នា​អំឡុង​តង់​ទី​ពីរ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Daniel Sturridge បាន​ខកខាន​ការប្រកួត​ជាមួយនឹង​ប​ញ្ហ​របួស​ត្រគាក ខណៈដែល James Milner ទទួលរង​បញ្ហា​របួស​មុន​ពេលដែល​បន្លឺ​កញ្ចែ​បញ្ចប់​ការប្រកួត​តង់​ទីមួយ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម Liverpool លោក Jurgen Klopp បាន​និយាយថា Milner បាន​ទទួលរង​បញ្ហា​របួស​កែងជើង​របស់គាត់ ខណៈដែល​ការប្រកួត​បើកឆាក​លី​ក​កំពូល​អង់គ្លេស Premier League របស់​ហង្ស​ក្រហម​នឹងត្រូវ​ចាប់ផ្តើម​នៅក្រៅ​ផ្ទះ​ក្នុងជំនួប​ជាមួយ​កាំភ្លើង​ធំ Arsenal នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែសីហា​ខាងមុខនេះ​។​

​    ​Klopp បាន​បញ្ជាក់ថា "​វា​ពិតជា​មិនល្អ​នោះឡើយ​។ គាត់​នឹងត្រូវ​ស្កែ​ន​មើល ហើយ​បន្ទាប់មក​យើង​នឹង​ដឹង​បន្ថែមទៀត​"​។​

​    ​ការប្រកួត​មិត្តភាព​ដ៏​មាន​សក្តានុពល​មួយ​នេះ​គឺជា​ទាក់ទាញ​នៃ​ការចូលរួម​ដ៏​ធំ​បំផុត​ទី​ពីរ​នៅឯ​ទឹកដី Wembley ជាមួយនឹង​ហ្វូងមនុស្ស​ចំនួន ៨៩.៩៤៥​នាក់​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់