adverise with khmeread  90670336 hi034337277   copy copy %281%29

កាបូប​តម្លៃ ១៤ ដុល្លារ​ដេរ​ដោយ​ក្មេង​ខ្សោយ​បញ្ញា​លក់​អស់ពី​ស្តុក​មិន​ដល់ ២៤ ម៉ោង ដោយសារ​ឥទ្ធិពល​របស់​ប្រពន្ធ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​

    ​បន្ទាប់ពី​ភរិយា​របស់នាយករដ្ឋមន្ត្រីលោក Lee Hsien Loong យួរ​កាបូប​តម្លៃ ១៤ ដុល្លារ មកពី​សាលា​មួយ​សម្រាប់​ក្មេង​អន់​បញ្ញា ឬ​ខ្សោយសតិ (Autistic Children) អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាននាំគ្នា​កុម្ម៉ង់​កាបូប Denim Pouch-Dino Blue Black ២០០ កាបូប និង​លក់ដាច់​អស់​រលី​ង​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ​។​

​    ​ការលក់​ចេញ​ផលិតផល​នេះ​ត្រឹម​រយៈពេល ២៤ ម៉ោង​គឺជា​​កំណត់ត្រា​មួយ ខណៈដែល​អ្នកនាំពាក្យ​ឱ្យ​មហាវិទ្យាល័យ​សិល្បៈ​នៃ​សាលា Pathlight School របស់​សិង្ហ​បុរី​សម្រាប់​ក្មេង​និង​យុវជន​កើត​ជំងឺ Austistic (​ខ្សោយសតិ​) បាន​និយាយថា​ជាធម្មតា​គេ​ចំណាយពេល ៤ ខែ​ទម្រាំ​លក់​ចេញ​កាបូប​ចំនួន ២០០​។​

​    ​នេះ​គឺជា​ការពិត​មួយ​នៃ​ឥទ្ធិពល​បណ្ដាញ​សង្គម បន្ទាប់ពី​រូប​របស់​លោកស្រី Ho Ching យួរ​កាបូប​នេះ​នៅ​ជិត​លោកស្រី Michelle Obama បាន​ល្បី​យ៉ាងខ្លាំង​និង​ជាការ​លើកកម្ពស់​ផលិតផល​របស់​ជន​ខ្សោយ​បញ្ហា​ផងដែរ​។ នេះហើយ​ជា​ភស្ដុតាង​បង្ហាញថា​ការធ្វើ​ល្អ​ជាង​ការនិយាយ​។​

​    ​យោងតាម​ឪពុក​ក្មេងប្រុស​អាយុ ១៩ ឆ្នាំ ម្នាក់​ដែលជា​អ្នក​ផលិត​កាបូប​នេះ​បានឱ្យដឹងថា Toh Sheng Jie សប្បាយចិត្ត​ណាស់ បន្ទាប់ពី​កាបូប​របស់គាត់​ត្រូវបាន​បង្ហាញ​នៅលើ​បណ្ដាញ​សង្គម ជាពិសេស​គឺ​ឃើញ​នៅលើ​ដៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កាន់​វា​នៅក្រៅ​ប្រទេស​៕

adverise with khmeread
ប្រភព៖ worldofbuzz

មតិយោបល់