adverise with khmeread 1

ហេតុការណ៍ដែលឧស្សាហ៍ជួបនៅបរទេសបានកើតឡើងនៅបាត់ដំបង! រថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធី​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ម្នាក់​របួស​៥​នាក់​

    បាត់ដំបង ៖ រថយន្តក្រុង​២​ជាន់​មួយគ្រឿង​បាន​​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ នៅ​ហួស​រង្វង់​មូលរំសាយសក់​ផ្លូវជាតិ​លេខ​៥ ភូមិ​ព្រៃ​កូន​សេក ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅវេលា​ម៉ោង​១០​ ​និង​៤០​នាទី​យប់ ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦ បណ្តាលឱ្យ​ឆេះ​ស្លាប់​ស្ត្រី​ម្នាក់​របួស​ម្នាក់។​

    បើ​តាម​ប្រភព​បានឱ្យដឹងថា បន្ទាប់ពី​មាន​ភ្លើង​ឆេះ​រថយន្ត​ភ្លាម មាន​អ្នក​ដំណើ​រ​ខ្លះ​ចេញមកក្រៅ​បាន មួយចំនួនទៀត​នៅជាប់​ក្នុង​រថយន្តក្រុង​ដែលកំពុង​ឆេះ​នោះ ភ្លាមៗ​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប៉ូលិស​ខេត្ត​បានចេញ​ទៅធ្វើ​អន្តរាគមន៍​។​

    ប្រភព​បន្តថា រថយន្ត​ដែល​ឆេះ​ជា​រថយន្តក្រុង​ដឹក​អ្នក​ដំណើ​រ​របស់​ក្រុមហ៊ុន រិទ្ធី មុនី ដោយ​មិនទាន់​ដឹង​ច្បាស់​ពី​តួលេខ​អ្នក​រួម​ដំណើ​រ​ប៉ុន្មាន​នាក់នោះទេ និង​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ។​

    ក្រោយ​ពេលភ្លើង​រលត់​១០០ភាគរយ​ហើយ​នោះ សមត្ថកិច្ច​បាន​ឡើ​ង​មើល​រថយន្ត​ ប្រទះ​ឃើ​ញ​សាកសព​ស្ត្រី​១​នាក់​ឆេះ​ខ្លោច​។ បន្ទាប់មក​សមត្ថកិច្ច​បាន​ស្ទូចយ​ក​រថយន្ត​ចេញ​ទាំងយប់៕

adverise with khmeread

មតិយោបល់