adverise with khmeread 759af405 037a 4cc4 8565 87b9dcf830e9

ឃាត់​ជនសង្ស័យ​ម្នាក់​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​

    ត្បូង​ឃ្មុំ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​ប៉ូលិស​ស្រុក​អូ​រាំង​ឪ​ឃាត់ខ្លួន​នា​ថ្ងៃទី០៥ ខែសីហា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​ម៉ោង២២ និង​៣០នាទី​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ​​ ឃុន សុខ​ហេង នៅ​ភូមិ​២៧ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ បន្ទាប់ពី​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ។

    ប៉ូលិស​និយាយថា អំពើ​លួច​នេះ​បង្កឡើង​ដោយ​ជ​នស​ង្ស​យ័​ឈ្មោះ ​ជា ទិ​ត្យ ​ភេទ​ប្រុស​ អាយុ១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ បាន​ចូល​លួច​ទ្រព្យ​ជនរងគ្រោះ​ខាងលើ​ហើយ​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់​ក៏​ចាប់បញ្ជូន​ទៅឱ្យ​សមត្ថកិច្ច​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អូ​រាំង​ឪ​។​

    បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់