adverise with khmeread Rc deportivo la coruna v real madrid cf la liga

Cristiano Ronaldo បាញ់ Mourinho ជាមួយ​រូបថត​មួយ​សន្លឹក បន្ទាប់ពី​គ្រូបង្វឹក Man Utd រូបនេះ​រិះគន់​តួនាទី​ខ្លួន​ក្នុង​ជម្រើសជាតិ​

    ​Cristiano Ronaldo បាន​ឆ្លើយតប​ទៅកាន់​ការរិះគន់​របស់ Jose Mourinho ទៅលើ​ឥរិយាបថ​របស់គាត់​នៅលើ​ទីលាន​ប្រកួត​អំឡុង​វគ្គ​ផ្តាច់ព្រ័ត្រ​កំពូល​ពាន​ទ្វីបអឺរ៉ុប Euro 2016​។​

​    ​ប្រធាន​ក្រុម​ព័រ​ទុ​ហ្គា​ល់ ដែល​បាន​ចាក​ចេញពី​ការប្រកួត​តាំងពី​ដើមតង់​ទីមួយ​ជាមួយនឹង​បញ្ហា​របួស​ជង្គង់​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​ឈរ​ត្រួតត្រា​ដាក់​បញ្ជា​ទៅលើ​មិត្ត​រួម​ក្រុម​របស់ខ្លួន និង​អបអរ​ជ័យជម្នះ​ដ៏​គួរឱ្យ​រំភើប​របស់ខ្លួន​។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​ក្រុម​អធិរាជ​ស Real Madrid រូបនេះ​ចាប់​តាំង​ពេល​នោះមក​ត្រូវបាន​រិះគន់​ដោយ​អតីត​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​លោក Antonio Simoes ហើយ​ឥឡូវ​លោក Mourinho ក៏​ចូលខ្លួន​មក​រិះគន់​ផងដែរ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​បាន​សម្ភាសន៍​នៅលើ​ទូរទស្សន៍​របស់​ព័រ​ទុយ​ហ្គា​ល់ SporTV ដោយ​គាត់​បញ្ជាក់ថា "Cristiano Ronaldo មិនបាន​ជួយ​អ្វី​ទាំងអស់​ដោយ​ធ្វើ​បែប​នោះ​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រយៈពេល​ប៉ុន្មាន​នាទី​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​យូរ៉ូ​"​។ 

​    ​គាត់​បាន​បន្តទៀតថា "​មាន​កីឡាករ ១១​នាក់​នៅលើ​ទីលាន​កំពុងធ្វើការ​ងារ​របស់​ពួកគេ ហើយ​មនុស្ស​ដែល​ដឹកនាំ​ពួកគេ​គឺ​គ្រូបង្វឹក​"​។​

​    ​Ronaldo បាន​ឆ្លើយតប​វិញ​ភ្លាមៗ​ចំពោះ​ការរិះគន់​នេះ​ជាមួយនឹង​បង្ហោះ​រូប​រំលឹក​អនុ​ស្សារី​យ​ន៍​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​អំឡុងពេល​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន​អឺរ៉ុប​តាមរយៈ​បណ្តាញ​សង្គម Instagram ដែលមាន​អ្នក​ចុច Like ដល់​ទៅ ១,៣​លាន​នាក់​នៅពេល​វេលា​រូបនោះ​បង្ហោះ​មិន​ដល់ ២៤​ម៉ោង​ផង​នោះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់