adverise with khmeread 0000

នាង Beyonce មាន​គម្រោង​និពន្ធ​រឿង​និង​សម្តែង​ខ្លួនឯង​ក្នុង​ភាពយន្ត​មួយ​និយាយ​អំពី "​ស្រី​គូទ​ធំ​"

តារាចម្រៀង​វ័យ ៣៤ ឆ្នាំ​នាង Beyonce កំពុង​សម្លឹងមើល​ការបង្កើត​ភាពយន្ត​ល្បី​ផ្ទាល់ខ្លួន​មួយ​និយាយ​អំពី​នារី​ម្នាក់ ដែល​ត្រូវបាន​គេ​យកមក​សម្តែង​លើ​ឆាក​ដោយសារតែ​គូទ​ធំ​ស្រស់ស្អាត​របស់​នាង​។​

​តួ​ស្រី​ក្នុង​រឿង​ដែល​នាង​គ្រោង​និពន្ធ​នោះ​មាន​ឈ្មោះថា Saartjie Baartman ដែល​ត្រូវគេ​លក់​ធ្វើ​ទាសករ​ក្នុង​ទសវត្សរ៍ ១៨០០ ហើយ​ចៅហ្វាយ​របស់​នាង​បាន​បង្ខំ​ឲ្យ​នាង​សម្តែង​ផ្ទុយ​ពី​ឆន្ទៈ​របស់​នាង​ក្រោម​ឈ្មោះ​ក្លែងក្លាយ​ថា Hottentot Venus​។ នាង​បាន​ប្តឹង​ចៅហ្វាយ​នាង​ទៅ​តុលាការ​ដើម្បី​បាន​សេរីភាព​ពី​ថៅកែ ប៉ុន្តែ​ចុងបញ្ចប់​នាង​បាន​ចាញ់ក្តី​នោះ​។

​នាង Beyonce មាន​គម្រោង​ប្រែក្លាយ​រឿង​របស់​នាង​ឲ្យ​ក្លាយជា​ភាពយន្ត​ល្បី​បំផុត​មួយ ដែល​នាង​នឹង​និពន្ធ​និង​សម្តែង​ខ្លួនឯង​ផ្ទាល់​តែម្តង​។ នាង​បាន​ជួល​ក្រុម​ជំនាញ​រួចហើយ​ដើម្បី​មកជួយ​នាង​សរសេរ​អំពី​តួអង្គ​របស់​នាង​ដែល​ប្រហែលជា​អាច​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​ថែមទៀត​។​

​មកទល់​បច្ចុប្បន្ន នាង​ធ្លាប់​សម្តែង​ក្នុង​រឿង​មួយចំនួន​រួចមកហើយ​ដូចជា រឿង Austin Powers រឿង Goldmember និង​រឿង Dreamgirls ប៉ុន្តែ​ហាក់​មិនទាន់​លេចធ្លោ​គ្រប់គ្រាន់​នៅឡើយ​ទេ​។ នាង​សង្ឃឹមថា​ភាពយន្ត​និយាយ​អំពី "​ស្រី​គូទ​ធំ​" របស់​នាង​នឹង​អាច​ផ្លាស់ប្តូរ​អ្វីៗ​កន្លងមក​បាន​។

​ប្រភព​ដឹង​ច្បាស់​អំពី​គម្រោង​នេះ​បាន​លួច​បង្ហើប​ប្រាប់​កាសែត The Sun ថា "Beyonce ពិតជា​ចង់​សម្តែង​ជា​តួ​ស្រី​ក្នុង​រឿងនេះ​ណាស់​។ ទោះបី​ជាមាន​គេ​មក​ទាក់ទង​នាង​ឲ្យ​សម្តែង​ក្នុង​ភាពយន្ត​ជាច្រើន​ក្តី ក៏​នាង​នៅតែ​ជឿជាក់ថា​រឿង​ដ៏​លេចធ្លោ​របស់​នាង​នឹង​អាច​ចេញ​បាន​ឆាប់ៗ​ខាងមុខ​។ ឥឡូវ​នាង​ចង់​សរសេរ​ភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​នឹងធ្វើ​ឲ្យ​នាង​ទទួលបាន​នូវ​ការគោរព និង​ប្រហែល​ទទួលបាន​ពាន​អូ​ស្ការ​ថែមទៀត​ពី​វិស័យ​ភាពយន្ត​ហូលីវូដ ហើយ​នាង​គិតថា សាច់រឿង​របស់​តួអង្គ Saartjie អាច​នឹង​នាំ​លាភ​ដល់​នាង​ទៀតផង​"៕   

adverise with khmeread

មតិយោបល់