adverise with khmeread 92703918 1876 47ab a437 3b11928b2d04

កម្មករ​ម្នាក់​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់​បង្គន់​រោង​កម្មករ​ស្នាក់នៅ​ក្រុមហ៊ុន​ ជីប ម៉ុង​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន ​បង្កឱ្យ​ការភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​០៤ ​និង​៣០​នាទី​ថ្ងៃ​០៦​ សីហា​ ឆ្នាំ​២០១៦​នៅក្នុង​បន្ទប់​បង្គន់​រោង​កម្មករ​ស្នាក់នៅ​ក្រុមហ៊ុន ​ជីប ម៉ុង ផ្លូវ​បេតុង​ក្រុម​៤៩ ភូមិ​បាយ​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប្រភព​បានឱ្យដឹងថា សព​ឈ្មោះ​ ហែ​ន ឆាង ភេទ​ប្រុស អាយុ​២៣ឆ្នាំ មុខរបរ​កម្មករសំណង់​​ទីលំនៅ​ភូមិ​កំពង់ក្របី ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។​​ ​បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ ខាងលើ​។​

    ប្រភព​បន្តថា បន្ទាប់មក​ប៉ូលិស​ជំនាញ​និង​គ្រូពេទ្យ​តុលាការ​បាន​ចុះ​ធ្វើ​កោសល្យ​ពិច័យ ​ឃើញ​ស្លាកស្នាម​លើ​សព​ស្នាម​ចង​ទ្រុឌ​ជុំវិញ​ក​។ ​ប៉ូលិស​សន្និដ្ឋាន​ជា​ករណី​ធ្វើអត្តឃាត ចងក​ប្រាកដ​មែន។​

    ប្រភព​បន្តទៀតថា មុន​កើតហេតុ​ជនរងគ្រោះ​អង្គុយ​ផឹក​ស្រាស​នៅ​រោងស្នាក់នៅ​របស់ខ្លួន ហើយ​បាន​ហៅ​កម្មករ​ដទៃទៀត​មក​ផឹក​ជាមួយ និង​បាន​និយាយ​ប្រាប់ថា ​"​ចង់​ចងក​សម្លាប់ខ្លួន" ​តែ​កម្មករ​ទាំងនោះ​មិន​ចាប់អារម្មណ៍ ពេល​ផឹក​បាន​បន្តិច​ក៏​ចេញទៅ​មុន​។ ​លុះ ដល់​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​ស្លាប់​បាត់ទៅហើយ​៕

adverise with khmeread

មតិយោបល់