adverise with khmeread Untitled 1

ពួកចោរ​ប្លន់​រហស្សនាម ​"ធ្វើ​ឃាតករ​ដើម្បី​លុយ" សារភាពថា ប្លន់បានតែ​១០​លើក

    កណ្តាល ៖ បន្ទាប់ពី​ឈ្លិចសួរ​ចម្លើយ​ក្រុមចោរ​៦​នាក់​ដែលមាន​រហ័ស​នាម "ធ្វើ​ឃាតករ​ដើម្បី​លុយ​" ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ពួកវា​បាន​សារភាពថា ប្លន់​បាន​ចំនួន​១០​លើក នៅ​ខេត្ត​ចំនួន​៧ ហើយ​បាន​នាំ​ទៅយក​កាំភ្លើង​បាន​៣​ដើម។​

    ប៉ូលិស​និយាយថា តាម​ចម្លើយសារភាព កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​សហការ​ជាមួយ​ប៉ូលិស​ខេត្តកណ្តាល ​និង​ប៉ូលិស​ស្រុក​ស្អាង​បាន​ចុះ​ស្វែង​រកឃើញ​អាវុធ​ដែល​ក្រុម​ប្លន់​លាក់ទុក​ក្នុងព្រៃ​ស្ថិតនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង​បាន​៣​ដើម​រួមមាន ៖ AK​ មួយ​ដើម​និង K59 ពីរ​ដើម​សម្រាប់​ត្រៀម​ប្លន់​នៅ​ក្រាំង​យ៉ូ​វ​កន្លងទៅ។​

    យោងតាម​ចម្លើយសារភាព​ក្រុម​នេះ​បាន ប្លន់ ១០ លើក​នៅ​៧​ខេត្ត​រួមមាន ៖ ទី​១.​ខេត្តព្រៃវែង ០២លើក​, (១-​នៅ​ថ្ងៃទី​២៧ មិ​នា​ ឆ្នាំ​២០១៥ ភូមិ​ដូន​យូ ឃុំជី​ខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ និង​២-​នៅ​ថ្ងៃទី​២៩ ​មេសា​ ឆ្នាំ​២០១៦ ភូមិ​ព្រែក​ពោធិ ឃុំរំលិច ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។),​​ ​ទី​២.​ខេត្តកំពង់ឆ្នាំង ២ លើក​, (១- នៅ​ថ្ងៃទី​២១​ តុលា ​ឆ្នាំ​២០១៤ ផ្សារ​ព្រៃ​ខ្មែរ ភូមិព្រៃ​ខ្មែរ ឃុំ​រលា​ផ្អៀ ស្រុក​រលា​ផ្អៀ ខេត្តកំពង់ឆ្នាំង ​និង​២-​នៅ​ថ្ងៃទី៣១ កក្កដា ២០១៦ ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​), ​ទី​៣.​ខេត្តតាកែវ ០២ លើក​, ១-​នៅ​ថ្ងៃទី​០៥ ឧសភា ២០១៥ ភូមិ ឃុំ ស្រុក​ទ្រាំង ខេត្តតាកែវ​ និង​២-​នៅ​ថ្ងៃទី​០៩ កក្កដា ២០១៥ ភូមិ​សីហា ឃុំចំបក់ ស្រុក​បាទី ខេត្តតាកែវ​។), ​ទី​៤.​ខេត្តក្រចេះ ០១ លើក​ថ្ងៃទី​២៤​ កក្កដា ​ឆ្នាំ​២០១៦ ភូមិ​ត្រពាំង​ស្រែ ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​, ​ទី​៥.​ខេត្ត​ត្បូងឃ្មុំ​ ០១ លើក​នៅ​ថ្ងៃទី​២៨​ កក្កដា​ ឆ្នាំ​២០១៦ ភូមិ​ដា ឃុំ-ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ, ទី​៦.​ខេត្តកំពង់ចាម ០១ លើក​នៅ​ថ្ងៃទី​២៦​ ឧសភា ​ឆ្នាំ​២០១៦ ភូមិ​ពង្រ ឃុំស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​, ទី​៧.​ខេត្តកណ្ដាល ០១ បង្ក្រាប ចាប់ខ្លួន ០៦​នាក់ ពេល​កំពុង​ដើរ​មើល​រក​ទីតាំង​ប្លន់​តែ​ត្រូវបាន​បង្ក្រាប​មុន​ប្លន់​នៅ​ថ្ងៃទី​០៤ សីហា ២០១៦ ភូមិ​អំពិល​លាស់ ឃុំ ក្រាំង​យ៉ូ​ង ស្រុក​ស្អាង ខេត្តកណ្ដាល​។


    ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក​ដកហូត​៖​រថយន្ត​០១​គ្រឿង ស្លាកលេខ​៖ 2S-2880, ​ម៉ូតូ ហុងដា C.125 សេរី ២០១៦​ ស្លាក​លេខ ភ្នំពេញ 1FK-8429, ​កន្ត្រៃ​កាត់​ដែក ១, ដែក​ស្បែង​ឬ​គាស់ ១,​ ញញួរ ១, ​ពិល ២,​ មួក​ក្រណាត់ ៥,​ ខោអាវ​ភ្លៀង ២​កំ​ប្លេ​,​ ខ្សែក​ន្ថា​+​កន្សែង​យ័ន្ត​, ​ស្បែកជើង​ប៉ា​តា ៣​គូ​, ​អាវុធខ្លី ០២​ដើម K.59 គ្រាប់​១០ បង់​០២​ និង អាវុធ​វែង ០១​ដើម AK-47 គ្រាប់​២២បង់ ០១​ដែល​ទីតាំង​លាក់​អាវុធ រកឃើញ​នៅ​ចំណុច​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ចូល​តាម​ក្លោងទ្វារ វត្ត​ធន​មន្ត (​ស្វាយ​តានី​) ផ្លូវ ២១B ចម្ងាយ​ជាង ២៥០m ពី​ផ្លូវជាតិ ២១B។​

    គួរ​រលឹក​ថា បក្ខពួក​ចោរប្លន់​ចំនួន​៦​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ដោយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ស្អាង​ខេត្តកណ្តាល​ ​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​ជា​ពិស​ស​កន្សែង​យ័ន្ត​សម្រាប់​ការពារ​ខ្លួន មុនពេល​ពួកវា​ធ្វើ​សកម្មភាព​ប្លន់។
    ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​បានឱ្យដឹងថា ក្រុមចោរប្លន់​មាន​គ្នា​៦​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួង​ដេញ ប្រ​ម៉ាញ់​ចាប់ បន្ទាប់ពី​ពួកគេ​ប្រើប្រាស់​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ព្យាយាម​គេចខ្លួន​ចូល​ទឹកដី​ខេ​ត្តកណ្តាល​។​

    ប៉ុន្តែ​ក្រោម ការសហការ​ជាមួយនឹង​កម្លាំង​ប៉ូលិស​ស្រុង​ស្អាង ទើប​ឈានដល់​ការព័ទ្ធ​ចាប់បាន​៦​នាក់ ក្នុងនោះ​មាន ម្នាក់​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង​បណ្តាលឱ្យ​បាក់ជើង​។ ​ជាការ​កត់សម្គាល់​ពួកចោរ​ដែល​ប្រព្រឹត្ត​អំពើអាក្រក់​ទង​នោះ​ពាក់​កន្សែង​យ័ន្ត​ការពារ​ខ្លួន​គ្រប់គ្នា។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ​ជា លេខ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ ​ជា​អ្នករៀបចំ​គម្រោង​ប្លន់​នៅ​ស្រុក​ស្អាង មុខរបរ​កម្មករ​ដាំដំឡូង​នៅ​ចំ​ចាយ​មារ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង, ទី​២-​ឈ្មោះ​ ឃឹម ធា ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ជា​អ្នករៀបចំ​គម្រោង​ប្លន់​នៅ​ស្រុក​ស្អាង មុខរបរ​ធ្វើស្រែ​នៅ​ចម្ការ​ព្រះវិហារ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ (​ធ្លាប់​ជាប់គុក​មួយឆ្នាំ​នៅ​ខេត្តបន្ទាយមានជ័យ​មួយឆ្នាំ​ពីបទ​លួច​), ទី​៣-​ឈ្មោះ ​អូ វន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​ជាងសំណង់​ក្រាល​ការ៉ូឡា ស្នាក់នៅ​ភូមិ​ចេក សង្កាត់​ផ្សារ​ក្រោម ក្រុង​-​ខេត្តសៀមរាប, ទី​៤-​ឈ្មោះ​ ជា  ពេជ្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់នៅ​ភូមិ​ក្រោក ឃុំ​សំបួរ ស្រុក​រមាសហែក ខេត្តស្វាយរៀង, ទី​៥-​ឈ្មោះ ​ម៉ន ខុន ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខរបរ​ទិញ​លក់​គោក្របី ស្នាក់នៅ​ភូមិ​កោះ​ញែក ឃុំ​រង្សី ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ទី​៦-​ឈ្មោះ ​ប៊ិ​ត ប៊ុនធឿន​ ហៅ​តឿ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នករៀបចំ​គម្រោង​ប្លន់​នៅ​ស្រុក​ស្អាង ស្នាក់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយ​ទង ស្រុក​ម​សាង ខេត្តព្រៃវែង ធ្លាប់​ចូលរួម​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​តាម​បណ្តា​ខេត្ត (​ត្រូវរបួស​ជើង​)។

    បច្ចុប្បន្ន​សមត្ថកិច្ច​នាំ​ខ្លួន​ក្រុមចោរប្លន់​ជាមួយនឹង​វត្ថុតាង​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សាកសួរ​ហើយនឹង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃ​ស្អេក​នេះ៕​

 

adverise with khmeread

មតិយោបល់