adverise with khmeread 13936972 271306386583815 2022724155 n

ចោរ​អំបុក​ចោរ​អំបែង​លួច​កញ្ចក់​ឆ្លុះ​មុខ​...​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​និរោធ​ឃាត់ខ្លួន​ក្នុងករណី​លួច​កញ្ចក់​ឆ្លុះ​មុខ នៅ​ថ្ងៃទី០៦ ​សីហា​ ឆ្នាំ​២០១៦ ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ការដ្ឋាន សំណង់​សម្បត្តិ​មាន​ហេង​៣ ផ្លូវ​បេតុង ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ដើមបណ្តឹង​ឈ្មោះ ​ពុធ ង៉ែ​ត ភេទ​ប្រុស អាយុ​៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប្រធាន​សន្តិសុខ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន តំណាង​បុរី​សម្បត្តិ​មាន​ហេង។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន ឈ្មោះ ​ឆាយ សុផល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី០៦ ​សីហា ​ឆ្នាំ​២០១៦ ម៉ោង​៥​ល្ងាច​ជនសង្ស័យ​បាន​ចេញពី​ធ្វើការរួច លួច​យក​កញ្ចក់​ឆ្លុះ​មុខ​ចំនួន​៩​ផ្ទាំង​ទុក​ក្នុង​ឡាំង​ក្រដាស់ នៅ​ការដ្ឋាន​សំណង់​សម្បត្តិ​មាន​ហេង​៣ ដាក់​លើ​រទេះ​បម្រុង​អូស​ចេញ ក៏​ត្រូវបាន​សន្តិសុខ​ឃើញ ចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​និរោធ​ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់