adverise with khmeread 1

Lindsay Lohan ត្រូវ​គូ​ដណ្តឹង​វាយ​កណ្តាល​ថ្ងៃ​ដោយសារ​ទូរស័ព្ទ​មួយគ្រឿង​

    ​តាមពិតទៅ​វា​គួរតែ​ជា​ថ្ងៃ​ដែល​តារា​សម្តែង Lindsay Lohan ចេញទៅ​អាំង​ថ្ងៃ​នៅ​ឆ្នេរសមុទ្រ​ដើម្បី​ប្រារព្ធ​ខួបកំណើត​ជា​ប្រវត្តិសាស្ត្រ និង​ដើម្បី​ចាប់​ផ្តើមកសាង​ទំនាក់ទំនង​ស្នេហា​យូរអង្វែង​ដ៏​កម្រ​របស់​នាង​និង​គូ​ដណ្តឹង​ទេ​។ 

​     ប៉ុន្តែ​ឥឡូវ​លែង​ស្នេហា​ល្អូកល្អិន​អ្វី​ទៀតហើយ បន្ទាប់ពី​រូបភាព​ជាច្រើន​សន្លឹក​បាន​បង្ហាញ​គូស្នេហ៍​ទាំងពីរ​វាយតប់​គ្នា​នៅលើ​កោះ​ក្រិ​ក Mykonos ជា​កន្លែង​ដែល​ពួកគេ​បានមក​រស់នៅ​កាលពី​ខែ​មុន ដោយ​សង្ឃឹមថា បញ្ហា​ដែល​បានកើត​ឡើង​ពី​ពេលកន្លងមក​រវាង​អ្នក​ទាំងពីរ​នឹងត្រូវ​បញ្ចប់​។ 

​    ​រូបភាព​ទាំងនេះ​បានបង្ហាញ​អំពើហិង្សា​ដ៏​ក្តៅគគុក​រវាង​នាង Lindsay និង​គូ​ដណ្តឹង​ជនជាតិ​រុស្ស៊ី​និង​ជា​អតីត​តារា Playboy គឺ​លោក Egor Tarabasov​។ ឥឡូវនេះ Lindsay ទទួលស្គាល់​ហើយ​ថា គូ​ដណ្តឹង​នាង​បាន​វាយ​ធ្វើបាប​នាង​ច្រើនដង​មកហើយ​មុនពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​។ 

​    ​នាង Lindsay បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សៅរ៍ ទី ៦ សីហា​ថា "​ខ្ញុំ​ទើប​ដឹងខ្លួន​ថា មិនអាច​បន្ត​នៅក្នុង​ទំនាក់ទំនង​ដោយ​គ្រាន់តែ​ដើម្បី​សេចក្តីស្នេហា​នោះឡើយ​។ គ្មាន​នារី​ណា​ម្នាក់​សុខចិត្ត​ឱ្យគេ​វាយ និង​បន្ត​រស់នៅ​ជាមួយ​មនុស្ស​ម្នាក់​នោះ​ទៀតឡើយ បើ​រូបគេ​មិនដែល​ត្រៀមខ្លួន​និយាយ​សុំទោស​ផង​នោះ​"​។​

​    ​រូបភាព​ពី​កោះ Mykonos បាន​លេចឡើង​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បង្ហាញ​នាង Lohan និង Tarabasov ឈ្លោះ​គ្នា​ក្នុង​ឡាន 4x4 ពណ៌​ខ្មៅ​មួយគ្រឿង​។ ក្រោយមក​តារា​ស្រី​អាយុ ៣០ ឆ្នាំ​រូបនេះ​ក៏​គ្រវែង​ទូរស័ព្ទ​គូ​ដណ្តឹង​ទៅលើ​ខ្សាច់ រួច​ចុះ​ពីលើ​ឡាន​ទៅ​រើស​ទូរស័ព្ទ​នោះ ហើយ​រត់ ប៉ុន្តែ​ត្រូវ​គូ​ដណ្តឹង​ដេញទាន់​ហើយ​វាយតប់​ដណ្តើមយក​ទូរស័ព្ទ​នោះមក​វិញ​។ 

​    ​នាង Lohan ស្ទាក់ស្ទើរ​មិន​ហ៊ាន​និយាយ​មូលហេតុ​ពីក្រោយ​ហេតុការណ៍​នេះ​ទេ ដោយ​គ្រាន់តែ​និយាយ​យ៉ាងខ្លី​ថា "Egor ស្រវឹង​ពេក​ទើប​គាត់​ឆ្កួត​បែបនេះ​"​។​

​    ​ប៉ុន្តែ​នាង​ពិតជា​បាន​លាតត្រដាង​អំពី​ការពិត​អំពី​ជម្លោះ​ដែល​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​នេះ ពេល​គេ​ស្តាប់ឮ​នូវ​អ្វីដែល​នាង​បាន​និយាយ​ក្នុង​វីដេអូ​ដែល​ថត​ដោយ​អ្នកជិតខាង​របស់​នាង​។ 

​    ​ក្នុង​វីដេអូ គេ​ស្តាប់ឮ​នាង​និយាយថា "​ជួយ​ផង គាត់​ច្របាច់ក​ខ្ញុំ​។ គាត់​ប៊ិះ​សម្លាប់​ខ្ញុំ​ទៅហើយ​"​។ 
​    ​អ្នកជិតខាង​បាន​តេ​ហៅ​ប៉ូលិស​មក​អន្តរាគមន៍ ហើយ​អ្នក​ទាំងពីរ​ក៏ត្រូវ​បាន​ប៉ូលិស​អូស​ចូល​ក្នុងផ្ទះ​វិញ ប៉ុន្តែ​គ្មាន​ការចោទប្រកាន់​អ្វី​ទាំងអស់​៕  

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់