adverise with khmeread 1

បង្ក្រាប​គ្រឿងញៀន​ទៀតហើយ​ក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ មិនចេះ​អស់​មិនចេះហើយ ឃាត់ខ្លួន​បាន​៥​នាក់ និង​ថ្នាំញៀន​ជាង​២០០​កញ្ចប់

    ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ សហការ​ជាមួយ​ខណ្ឌទួលគោក ក្នុងនោះ​មាន​កម្លាំង​អាវុធហត្ថ ប៉ូលិស និង​ប្រជា​ការពារ បានធ្វើការ​បង្ក្រាប​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿង ញៀន ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ សម្ភារៈប្រើប្រាស់​មួយចំនួន និង​ថ្នាំញៀន​ជាង​២០០​កញ្ចប់ ។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១៩​អា និង​ផ្ទះ​លេខ​២៥ ផ្លូវ​រថយន្ត​ភ្លើង ខាងក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។​

    កម្លាំង​អាវុធហត្ថ​បានឱ្យដឹងថា នៅក្នុង​ការបង្ក្រាប​ខាងលើនេះ គឺ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៥​នាក់ (​ស្រី​២)​។​

​វត្ថុតាង​ដកហូត​បានរួម​មាន ៖ ក្រាម​ស​ថ្លា ចំនួន ២៣១​កញ្ចប់​តូច​(​ធំ​១),​​ ​ម្សៅ​ម៉ត់​ពណ៌​ស ០១​កញ្ចប់​តូច​,​ ជញ្ជីង​សំរាប់​ថ្លឹង ចំនួន​០៤​គ្រឿង​, ​ម៉ូតូ ចំនួន​០៥​គ្រឿង​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​សេព​គ្រឿងញៀន​មួយចំនួន។​

    ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់ ដែល​ឃាត់ខ្លួន​បាន និង​វត្ថុតាង​ដែល​ដកហូត គឺ​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។​

    គួររំលឹកថា ទីតាំង​នៅក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ​ខាងលើនេះ គឺ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដូនពេញ និង​ខណ្ឌទួលគោក បង្ក្រាប​ជា​ញឹកញាប់​តែ​មិនចេះ​អស់នោះ​ទេ មិន​ខុសពី​ប្លុក​ត្រពាំង​ឈូក​នោះទេ៕

adverise with khmeread

មតិយោបល់