adverise with khmeread Untitled 1

Justin Bieber ដុត​អារម្មណ៍​អ្នកគាំទ្រ​ដោយ​ថត​ស្រាត​ជាមួយ​មិត្តស្រី Sahara Ray នៅ​កោះ​ហា​វ៉ៃ​

    ​លោក Orlando Bloom ថ្មីៗ​នេះ​ទើប​បង្ក​ការចាប់អារម្មណ៍ ពេល​លោក​ថត​ស្រាត​ជាមួយ​មិត្តស្រី Katy Perry នៅ​ឆ្នេរ​ខ្សាច់​។ 

​    ​ប៉ុន្តែ​ក្រោយមក​ប៉ុន្មាន​ថ្ងៃ Justin Bieber បាន​ដណ្តើមយក​ការចាប់អារម្មណ៍​ពី Orlando Bloom នៅពេលដែល​តារាចម្រៀង​ម្ចាស់​បទ Sorry វ័យ ២២ ឆ្នាំ​រូបនេះ​ថត​ស្រាត​ជាមួយ​មិត្តស្រី​ថ្មី នាង Sahara Ray នៅ​ទឹកធ្លាក់​មួយកន្លែង​ក្នុង​រដ្ឋ​ហា​វ៉ៃ​។ 

​    ​យោងតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃទី ៦ សីហា Justin Bieber ស្រាត​ននលគក​ថត​ឱប​គ្នា​នែបនិត្យ​ជាមួយ​តារា​បង្ហាញ​ម៉ូត​វ័យក្មេង​អូស្ត្រាលី នាង Sahara Ray អាយុ ២៣ ឆ្នាំ ដែល​ស្លៀក​តែ​ខោ​ក្នុង​ព្រលែង​ទ្រូង​វាល​ល្វឹង និង​ពាក់​កម្រងផ្កា​លើ​ក្បាល​។ 

​     Bieber និង Sahara ហាក់​គ្មាន​អៀនប្រៀន​អ្វី​ទាំងអស់ នៅពេល​បាន​ថត​ស្រាត​ជាមួយគ្នា​នៅ​កណ្តាលចំណោម​សម្រស់​ធម្មជាតិ​នៅ​កោះ​ហា​វ៉ៃ​៕ 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់