948689b3 7a4c 4bd5 a1d0 3f35bacfc94c

ប្លន់​ទៀតហើយ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​...​ចោរ​ប្រដាប់អាវុធ​៤​នាក់​ភ្ជង់​កាំភ្លើង ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​

    ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពី​យុវជន​ម្នាក់​បានសម្រេច ហើយ​គេចខ្លួនបាត់​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ដ៏​ព្រហើន​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ ជាប់​នឹង​របង​បន្ទាយ​តម្រួត​បទបញ្ជា ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប្រភព​បានឱ្យដឹងថា យុវជន​ជនរងគ្រោះ​មានឈ្មោះ វី​តា ពណ្ណរាយ អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-4444 ចេញពី​ម្តុំ​វត្ត​អង្គ​តា​ម៉ិ​ញ​បំណង​ត្រឡប់ទៅផ្ទះ​វិញ។​

    ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បាន​ជិះ​មក​កៀរ​ឱ្យចូល​កៀន ហើយ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​ចំនួន​២​ដើម ភ្ជង់​ប្លន់​និង​គំរាម​បាញ់​ឱ្យ​ចុះ​ពីលើ​ម៉ូតូ ដោយមាន​ការភ័យខ្លាច​ពេក​នោះ​ក៏​ប្រគល់​ម៉ូតូ​ឱ្យ​ក្រុម​ជនសង្ស័យ​ដើម្បី​បាន​រួច​ជីវិត ហើយ​ក្រុម​ជនសង្ស័យ​បាន​យក​ម៉ូតូ​ទៅ​បាត់​តែម្តង។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ប៉ុន្តែ​បានត្រឹមតែ​ដឹក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​តែប៉ុណ្ណោះ៕
 

មតិយោបល់