6906545d 11d4 4f86 93dc 5273cf24721a

ធ្លាប់​ជាប់គុក​៣​ដង​....​លួច​ម្តងទៀត​ជាប់គុក​លើក​ទី​៤...​ល្មម​ឱ្យ​មេដាយ​មួយ​ហើយ​

    ព្រះសីហនុ ៖ ប៉ូលិស​កម្លាំង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​ បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ប៉ូលិស​ក្រុងព្រះសីហនុ ធ្វើការ​ស្រាវជ្រាវ​ស៊ើប​អង្កេត ចាប់​ជនសង្ស័យ​បានម្នាក់ នៅ​ម៉ោង​២​រសៀល​ថ្ងៃទី ០៦​សីហា​ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លូច​ម៉ូតូ កាលពី​ថ្ងៃទី៣ ​សីហា​ ឆ្នាំ២០១៦ វេលា​ម៉ោង ០៣​ទៀបភ្លឺ ស្ថិតនៅ​ភូមិ​០៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អាន​ សារ៉េត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរលក់ដូរ មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ទាវ ណាំ​រ័ត្ន ហៅ ពេន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​នេះ ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ចំនួន ៣​លើក ៖ លើក​ទី​១ ចំនួន៦​ខែ ពីបទ​ចោរកម្ម, ​លើក​ទី​២ ចំនួន៦​ឆ្នាំ ពីបទ​ប្លន់​ប្រដាប់អាវុធ​ និង​លើក​ទី​៣ ចំនួន៦​ខែ ពីបទ​ចោរកម្ម​។  វត្ថុតាង​ចាប់យក​បាន ៖  ម៉ូតូ​ម៉ាក​អ៊ែ​ប្លែ​ត ស៊េរី​ឆ្នាំ​២០១៣ ១​គ្រឿង (​ផល​ចោរកម្ម​)​។ 

    ជនសង្ស័យ​កំពុង​បន្ត​និតិ​វិធី នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង បញ្ជូនទៅ​តុលាការ៕


 

មតិយោបល់