adverise with khmeread 1

ឃាត់​បុរស​ម្នាក់​ជួញដូរ ​"កូន​គ្រែង​ឈាម" ​ខុសច្បាប់

    ព្រះសីហនុ ៖ ប៉ូលិស​ប្រឆាំង​បទល្មើស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ​ស៊ុន សុផាត ស្នងការរង​ប៉ូលិស​ខេត្ត​ព្រះសីហនុ ដោយមាន​ការបញ្ជា​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចេញ​ធ្វើការ​បង្ក្រាប​អំពើ​ជួញដូរ​កូន​គ្រែង​ឈាម​ខុសច្បាប់​១​ករណី ដោយ​ចាប់យក​បាន កូន​គ្រែង​ឈាម ​ចំនួន​៧​កា​រ៉ុង​ស្មើនឹង​២៣៥​គីឡូក្រាម នៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ កាលពី​យប់​ម៉ោង​១១​ និង​៣០​នាទី ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦នេះ។​

    លោក​វរៈសេនីយ៍ទោ​ ចៅ ម៉េង នាយការិយាល័យ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឱ្យ​ដឹងថា កូនគ្រែង​ឈាម​ទាំងនេះ ត្រូវ​ឈ្មួញ​ដឹក​ចេញ​ពីមុខ​វត្ត​មុន្នី​សាលព្រឹក្ស ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ មានបំណង​ទៅកាន់​ខេត្តកំពត និង​បន្តទៅ​លក់​នៅ​ប្រទេស​វៀតណាម។​​ ​តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅ​ឃុំ​ទឹកល្អក់​។​

    អ្នកស៊ីឈ្នួល​ដឹកជញ្ជូន​ឈ្មោះ​ សំ សំណាង ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មាន​លំនៅដ្ឋាន​នៅ​ភូមិ​ដាស់ស្គ ឃុំ​បឹង​សាឡាង​ខាងជើង​ ស្រុក​កំពង់ត្រាច​ខេត្តកំពត​។​

    លោក​ ចៅ ម៉េង ​បន្តថា នៅ​ព្រឹក​មិញ​នេះថា លោកស្នងការ បានអនុញ្ញាត​ឱ្យធ្វើ​ការ​ប្រគល់​កូន​គ្រែង​ទាំងនេះ​ទៅឱ្យ​សមត្ថកិច្ច​ជលផល ដើម្បី​យកទៅ​ព្រលែង​ក្នុង​ដែនសមុទ្រ​ធម្មជាតិ​វិញ​។ ចំណែក​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី៕​


 

adverise with khmeread

មតិយោបល់