adverise with khmeread 1

​អ្នកក្រ​ក្នុង​ទីក្រុង​រី​យ៉ូ​មើល​ពី​ធី​បើក​អូឡាំពិក​ពីលើ​ដំបូលផ្ទះ​

​    ​ខណៈដែល​មនុស្ស​ម៉ឺន​នាក់​នាំគ្នា​ចូលទៅក្នុង​ពហុ​កីឡដ្ឋាន Maracana Stadium ដើម្បី​គយគន់​ពិធី​បើកឆាក​យ៉ាង​ត្រ​ជះ​ប្រច​ង់ អ្នករស់នៅ​តំបន់​អនាធិបតេយ្យ​ទីក្រុង​រី​យ៉ូ បាន​បង្ខំចិត្ត​ទស្សនា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ពី​ដំបូលផ្ទះ​នៃ​តំបន់​ជម្រាលភ្នំ​របស់​ពួកគេ​កាលពី​យប់​ថ្ងៃ​សុក្រ​។​

​    ​ក្នុង​តំបន់​អានាធិបតេយ្យ Mangueira ដែល​ជាប់ផុង​ដោយ​អំពើហិង្សា និង​ភាពក្រីក្រ អ្នកស្រុក​បាន​សម្លឹងមើល​ចុះមក​ក្រោម​តំបន់​រស់នៅ​របស់​ពួកគេ​ទៅកាន់​ពហុ​កីឡដ្ឋាន​ពីលើ​ដំបូលផ្ទះ​របស់​ពួកគេ ដែល​ខ័​ណ្ឌ​ចែក​ទស្សនី​ភាព​នៅ​ចន្លោះ​ផ្លូវ​ហាយវ៉េ និង​ផ្លូវ​រថភ្លើង​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់