adverise with khmeread 00

សមរភូមិ ៥ ចំណុច នឹង​ផ្ទុះឡើង​រវាង Man Utd និង Leicester ក្នុងជំនួប Community Shield យប់​នេះ​

    ​ម្ចាស់​ជើងឯក​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ក្រុម​កញ្ជ្រោង Leicester City និង​ម្ចាស់​ពាន FA Cup ក្រុម​បិសាច​ក្រហម Manchester United នឹង​ប្រឈមមុខគ្នា​នៅ​ត្រី​ថ្ងៃអាទិត្យ​នេះ​ក្នុងការ​ប្រកួត​បើក​វាំងនន​រដូវ​កាល​ថ្មី​តាម​ប្រពៃណី​បាល់ទាត់​អង់គ្លេស គឺ​ការប្រកួត​ដណ្តើមពាន FA Community Shield​។​

​    ​ការប្រកួត​ក្នុង​ទឹកដី Wembley នឹង​ផ្តល់ឱ្យ​យើង​នូវ​ការយល់ដឹង​បន្ថែមទៀតថា​តើ​ការរុះរើ​ក្រុម​បិសាច​ក្រហម​របស់ Jose Mourinho គឺ​ល្អ​គ្រប់គ្រាន់​ឬទេ​ដើម្បី​ប្រជែង​តំណែង​កំពូល​ក្នុង​រយៈពេល​ប្រាំបួន​ខាងមុខនេះ​។​

​    ​ការប្រកួត​ថ្ងៃនេះ​នឹង​ផ្តល់នូវ​គ​ន្លឺះ​មួយចំនួន​ផងដែរ​ថា​តើ​ក្រុម​កញ្ជ្រោង​របស់លោក Claudio Ranieri មាន​អ្វីខ្លះ​ដែល​ត្រូវធ្វើ​ដើម្បី​លើក​ពាន​គួរឱ្យកត់សម្គាល់​របស់​ពួកគេ​ម្តងទៀត​។​

១. ខ្សែប្រយុទ្ធ Ahmed Musa របស់ Leicester Vs ខ្សែការពារ Eric Bailly និង Daley Blind របស់ Man Utd

​    ​Leicester មិន​ខ្វល់ខ្វាយ​អំពី​ការ​បំបែក​កំណត់ត្រា​របស់​ក្លឹប​ក្នុង​ការចុះ​កុងត្រា​ទិញ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Musa ក្នុងតម្លៃ ១៦​លាន​ផោន ពី CSKA Moscow នោះឡើយ​ហើយ​កីឡាករ​នេះ​មាន​ពន្លឺ​ចែងចាំង​រួចទៅហើយ​នៅក្នុង​ការប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​។

​    ​ល្បឿន​ដូច​រន្ទះ​របស់គាត់ និង​ការ​ស៊ុត​បញ្ចូល​ទី​បានបង្ហាញ​ភស្តុតាង​ដ៏​ច្បាស់លាស់​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ខណៈដែល​គាត់​អា​ចរក​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់ នៅក្នុង​ការប្រកួត​លទ្ធ​ផល​បរាជ័យ​ក្រោម​ដៃ Barcelona ក្នុង​រដ្ឋធានី Stockholm ៤-២​។​

​    ​Musa ពិត​ជាមាន​ល្បឿន​លឿន និង​អនុភាព​ដើម្បី​បង្កបញ្ហា​ធំ​ទៅលើ​តំបន់​ខាងក្រោម​របស់​បិសាច​ក្រហម​។​

​    ​ខណៈដែល Chris Smalling ទើប​ជា​ស្រួប​បួល​វិញ Daley Blind ទំនង​ត្រូវ​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ចុះ​កិច្ចព្រមព្រៀង​តម្លៃ ៣០​លាន​ផោន​ថ្មី Eric Bailly ដែល​មើលទៅ​បង្ហាញ​ទម្រង់​លេង​ល្អ​គួ​សមនៅ​ក្នុងអំឡុង​ការប្រកួត​មិត្តភាព​។​

​    ​ទោះជា​យ៉ាងណាក្តី ដោយសារ Blind និង Bailly ទើប​លេង​ចាប់​ដៃគូ​គ្នា ដូច្នេះ Leicester សង្ឃឹមថា​អាច​បង្កបញ្ហា​ទៅលើ​ពួកគេ ជាមួយនឹង​ការរត់​លឿនលឿន និង​បំលាស់​ទី​រហ័ស​របស់ Musa, Riyad Mahrez និង Jamie Vardy ។​

២. ខ្សែការពារ Wes Morgan Vs Zlatan Ibrahimovic

​    ​ប្រធាន​ក្រុម Leicester ខ្សែការពារ​កណ្តាល Morgan គឺជា​កីឡាករ​ម្នាក់​ដែល​បង្ហាញ​ទម្រង់​លេង​ស្ថេ​រ​ជាងគេ​នៅក្នុង​លី​ក​កាលពី​រដូវ​កាល​មុន​ជាមួយ​ឆន្ទៈ​ស៊ូស្លាប់​ដល់​ដង្ហើមចុងក្រោយ​របស់គាត់​។

​    ​មាន​អ្នក​សង្កេត​ជាច្រើន​ជឿថា Ibrahimovic នឹង​បង្ក​ឧបសគ្គ​ទៅលើ​ដល់​ក្រុម​នៅ​អង់គ្លេស​ទាំងអស់​។ យើង​នឹង​ដឹងថា​ការលើកឡើង​នេះ​ជា​រឿង​ពិតឬក៏​អត់​នោះ​គឺ បន្ទាប់ពី​ការប្រកួត​យប់​នេះ​។​

៣. ខ្សែការពារ Robert Huth Vs Marouane Fellaini

​    ​នៅចាំ​ឬទេ​ក្នុងជំនួប​រវាង​គូសត្រូវ​ចាស់​ទាំងពីរ​នេះ​នៅ​ទឹកដី Old Trafford នៅឯ​ជិត​ចុងបញ្ចប់​រដូវ​កាល​មុន​? ការប្រឈមមុខ​ដាក់គ្នា​ដ៏​ក្លៀវក្លា​រវាង Marouane Fellaini និង Robert Huth ដែល​បានឃើញ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ទាញ​សក់​របស់​កីឡា​អន្តរជាតិ​បែលហ្ស៊ិក និង​រង​ការ​វាយបក​ស៊ី​មួយ​កែង​ត្រឡប់មកវិញ​។​

​    ​អ្នក​ទាំងពីរ​បាន​រង​ការផ្អាក​ម្នាក់​បី​ប្រកួត​សម្រាប់​ការប៉ះទង្គិច​របស់​ពួកគេ​ក្នុង​តំបន់​ប៉េ​ណា​ល់​ទី ដែល​បង្កើតបាន​ចំណងជើង​ជាច្រើន​នៅលើ​ទំព័រមុខ​កាសែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពេលដែល Louis van Gaal ប្រៀបធៀប​ជម្លោះ​នេះ​ទៅនឹង "​អំពើហិង្សា​ផ្លូវភេទ​រវាង​គូស្នេហ៍​"​។​

​    ​ពួកគេ​អាច​នឹង​ជួប​មុខ​គ្នា​ម្តងទៀត​នៅឯ​ទឹកដី Wembley ទោះបីជា​គេ​មិន​ច្បាស់​ថា Fellaini នឹង​ចាប់ផ្តើម​សម្រាប់​បិសាច​ក្រហម​ក៏ដោយ ខណៈដែល Mourinho ចង់​ដាក់ Morgan Schneiderlin ជំនួស​តំណែង​មួយ​នេះ​។​

​    ​ទោះជា​យ៉ាងណាក្តី ប្រសិនបើ​ពួកគេ​អាច​ចាប់ផ្តើម​ជាមួយគ្នា ពួកគេ​ប្រហែលជា​ត្រូវ​ប៉ះគ្នា​ពេល​មាន​បាល់​ជ្រុង ឬ​ជាការ​ពិ​ន័​បាល់ Free-Kick ជាដើម​។​

​៤. Danny Drinkwater Vs Wayne Rooney

​    ​មានការ​រំពឹង​ទុកជា​ច្រើន​ជុំវិញ​គោលបំណង​របស់ Jose Mourinho សម្រាប់​ខ្សែប្រយុទ្ធ Wayne Rooney ជា​ប្រធាន​ក្រុម​របស់គាត់ និង​តួនាទី​ជាក់លាក់​ដែល​គាត់​នឹង​លេង​នៅលើ​ទីលាន ដែល Mourinho ធានា​ដល់​គាត់​ឱ្យ​ចូលទៅ​តំបន់​ប្រយុទ្ធ​ចំ​តួ​ដើម្បី​ស្វែងរក​គ្រាប់​និង​មិន​មែ​ជា​ខ្សែបម្រើ​ទៀត​នោះឡើយ​។​

​    ​ប៉ុន្តែ​ការធ្វើដំណើរ​មកដល់រ​បស់ Ibrahimovic បាន​រុញឱ្យ Rooney ត្រឡប់​ចូលទៅ​តួនាទី​ចាស់​របស់គាត់​វិញ ហើយ​វា​នឹង​ហាក់ដូចជា​នាំឱ្យ​គាត់​ធ្វើដំណើរ​ទៅ​ប្រឈម​ជាមួយនឹង​ខ្សែបម្រើ​ការពារ​ដ៏​រឹងមាំ​របស់​កញ្ជ្រោង Danny Drinkwater និង​ដៃគូ​របស់គាត់ Andy King នា​រាត្រី​នេះ​។​

៥. Claudio Ranieri Vs Jose Mourinho

​    ​នេះ​ជា​ឱកាស​នៃ​ក្តីសង្ឃឹម​ទីមួយ​របស់ Mourinho ក្នុងចំណោម​ឱកាស​ធំៗ​បន្តបន្ទាប់​ទៀត​ដើម្បីឱ្យ Mourinho ប្រកាសថា​គាត់​ជា​គ្រូបង្វឹក​ខ្លាំង ដែល​ក្រុម​ដទៃទៀត​ត្រូវ​ខ្លាចញញើត ប្រសិនបើ​គាត់​អាចដឹកនាំ Man Utd បំបាក់ Leicester យប់​នេះ​។

​    ​នេះ​ជាការ​ចាំបាច់​សម្រាប់​លោក Mourinho ដើម្បី​កប់​ចោល​នូវ​អតីតកាល​ដ៏​ល្អក់ និង​ទម្រង់​លេង​ដ៏​អន់​នៅ​សម័យកាល Van Gaal រួច​ស្តារ​មកវិញ​នូវ​ការចងចាំ​អំពី​រឿង​ឈ្នះៗ​ដូច​រជ្ជកាល Sir Alex Ferguson​។​

​    ​សម្រាប់ Ranieri នេះ​នឹង​ជា​ឱកាស​សំខាន់​ដើម្បី​បង្ហាញថា Leicester គឺ​មិន​មែនមាន​ត្រឹមតែ​រដូវ​កាល​មួយ​ដ៏​អស្ចារ្យ​នោះឡើយ ហើយ​ពួកគេ​នឹងមាន​អ្វីដែល​បាន​បញ្ចេញឱ្យឃើញ​ទៀត​ដើម្បី​ទ្រទ្រង់​ដំណើរ​ប្រជែង​របស់ខ្លួន​ឆ្ពោះទៅរក​ការ​កំពូល​តារាង​លី​ក​កំពូល​មួយ​នេះ​ម្តងទៀត​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់