adverise with khmeread 1

​មូល​ហេតុដែល​កីឡាករ​នេះ​លើក​ម្រាម​កណ្តាល​ដាក់​ឪពុក​ខ្លួន​មុន​ការប្រកួត​ចាប់ផ្តើម​

​    ​ប្រសិនបើ​អ្នក​កំពុង​ទស្សនា​អ្នក​ហែល​ទឹក​តំណាងឱ្យ​ប្រទេស​កាណាដា Santo Condorelli ហែល​ទឹក​នៅ​ទីក្រុង​រី​យ៉ូ អ្នក​ប្រហែលជា​យល់ច្រឡំ​ថា​គាត់​មិន​ចូលចិត្ត​អ្នកទស្សនា​នោះទេ​។​

​    ​ទម្លាប់​នៅមុន​ការ​ហែល​ទឹក​របស់គាត់​គឺ​ត្រូវ​ជូន​ម្រាមដៃ​កណ្តាល​យ៉ាង​សង្ហា​ទៅកាន់​ឪពុក​របស់គាត់​ដែល​នៅ​អង្គុយ​មើល​គាត់​នៅ​ជ្រុង​មួយ​នៃ​កន្លែង​អង្គុយ​។​

​    ​វា​គឺជា​ទម្លាប់​មួយ​បានធ្វើឱ្យ​អត្ត​ព​លិ​កវ័យ ២១​ឆ្នាំ​រូបនេះ​រង​ការរិះគន់​កាលពីពេល​កន្លងទៅ ខណៈដែល​គាត់​កំពុង​ប្រកួត​ក្នុងការ​ហែល​ទឹក​ក្របខ័ណ្ឌ​យុវជន​ថ្នាក់ជាតិ ហើយ​នៅ​គ្រានោះ​គាត់​បាន​លើក​ម្រាម​កណ្តាល​ដាក់​ចំ​កាមេរ៉ា​ទូរទស្សន៍ តែ​គាត់​ចង់​សំដៅលើ​ឪពុក​របស់គាត់​ទៅវិញ​ទេ ដែល​ឈរ​នៅក្រោយ​កាមេរ៉ា​។​

​    ​បន្ទាប់មក គាត់​បាន​បង្ខំចិត្ត​សរសេរ​សារ​អភ័យទោស​មួយ​សម្រាប់​ឧប្បត្តិហេតុ​នោះ​។​

​    ​ដូច្នេះ​ហេតុអ្វី​ដែល​គាត់​ធ្វើបែបនេះ​?

​    ​Santo បាន​ប្រាប់​ទូរទស្សន៍ CBC ថា​គាត់​ចាប់ផ្តើម​ធ្វើ​កាយវិការ​បែបនេះ​តាំងពី​គាត់​មាន​អាយុ​ប្រាំបី​ឆ្នាំ បន្ទាប់ពី​គាត់​មិន​សប្បាយចិត្ត​ចំពោះ​ការដែល​ត្រូវ​ផ្តួល​ដោយ​អ្នក​ហែល​ទឹក​មាន​អាយុ​ច្រើនជាង​គាត់​។​

​    ​Santo បាន​និយាយថា​ឪពុក​របស់គាត់​បាន​ប្រាប់​គាត់​ថា "​កូន​ត្រូវបង្កើត​ទំនុកចិត្ត​របស់​កូន​ដោយ​ខ្លួនឯង និង​និយាយ​ចេញទៅ​អ្នក​ដទៃទៀត​ដែល​កូន​កំពុង​ប្រជែង​ជាមួយ"​។ ឪពុកគាត់​បាន​និយាយទៀតថា "គ្រប់​ពេលដែល​ឯង​បាំង​មើល​ពុក​មិនឃើញ គ្រាន់តែ​លើក​ម្រាម​កណ្តាល ពុក​នឹង​លើក​ម្រាម​កណ្តាល​តប​វិញ​"​។​

​    ​គាត់​ធ្វើ​នេះ​ដើម្បីឱ្យ Santo ក្លាហាន និង​ជឿជាក់​លើ​ខ្លួនឯង ហើយ​វា​ក៏បាន​ក្លាយជា​ទម្លាប់​មក​ទល់​សព្វថ្ងៃ​៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់