adverise with khmeread 1

ស្រុក​សន្តិភាព​អត់​មានអី​បាញ់​...​បាញ់​ស្ដារ​កាណុង​អស់​៤​គ្រាប់​...​ត្រូវបាន​ឃាត់ខ្លួន

    ភ្នំពេញ ៖ យោធា​ពាក់​ស័​ក្កិ​៤​ម្នាក់​ស្រវឹង​ថ្លើមធំ​ដក​កាំភ្លើង​បាញ់​មេឃ​បួន​គ្រាប់​ផ្អើល​ប្រជាពលរដ្ឋ​ទាំងយប់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​៧​មករា​ឃាត់ខ្លួនបញ្ជូន​ឱ្យ​ទៅខាង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ចាត់ការ​បន្ត​តាម​នីតិវិធី​។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​១៥​នាទី​យប់​ថ្ងៃទី​៦ ខែសីហា ​ឆ្នាំ​២០១៦ ស្ថិតនៅ​មុខផ្ទះ​របស់ខ្លួន​ផ្ទាល់​លេខ​៥៦E0​ ផ្លូវ​១៣៤​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មករា​។​

    សមត្ថកិច្ច​និយាយថា ជន​បាញ់បោះ​សេរី​ខាងលើនេះ​ឈ្មោះ ​លី ម៉េង​ហ៊ី បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់ក្រសួងការពារជាតិ​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ធ្វើការ​សាកសួរ​តាម​នីតិវិធី​នៅ​ទីស្នាក់ការ​អាវុធហត្ថ​ខណ្ឌ​៕​

adverise with khmeread

មតិយោបល់