adverise with khmeread Thai777

ថៃ​និង​វៀតណាម​ក្លាយជា​ប្រទេស​អាស៊ីអាគ្នេយ៍​មុនគេ​ដែល​ទទួលបាន​មេដាយមាស​អូឡាំពិក​

    ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​អាស៊ីអាគ្នេយ៍​បាន​ក្រោកពីដំណេក​ឡើង​ដោយ​ទទួលដំណឹង​ដ៏​រីករាយ បន្ទាប់ពី​កីឡាករបាញ់​កាំភ្លើង​វៀតណាម Hoang Xuan Vinh និង កីឡាការិនី​លើក​ទម្ងន់​របស់​ថៃ Sopita Tanasan ឈ្នះ​មេដាយមាស​នៅ​ថ្ងៃ​បើកឆាក​ដំបូង​នៃ​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Straitstimes​។ 

​    ​តំបន់​នេះ​មិន​បានទទួល​មេដាយមាស​សូម្បី​មួយគ្រឿង​នៅ​អូឡាំពិក​ទីក្រុង​ឡុង​ដ៍​ឆ្នាំ ២០១២ ដែលជា​ការខកខាន​លើកទីមួយ​ចាប់តាំងពី​អូឡាំពិក​ទីក្រុង​សេ​អ៊ូ​ល​ឆ្នាំ ១៩៨៨​។ 

​    ​Hoang Xuan Vinh អាយុ ៤១ ឆ្នាំ​អតីតមន្ត្រី​យោធា​វៀតណាម​បានឈ្នះ​មេដាយមាស​អូឡាំពិក​លើកទីមួយ​ជាមួយ​ពិន្ទុសរុប ២០២,៥ លើ​វិញ្ញាសា​បាញ់កាំភ្លើង​ខ្លី ១០​មិល្លីម៉ែត្រ​។​

​    ​កីឡាការិនី​ថៃ Sopita Tanasan អាយុ ២១ ឆ្នាំ​បាន​ដណ្តើម​មេដាយមាស​បន្ទាប់ពី​ប្រកួត​លើ​ទម្ងន់​រហូតដល់​ទៅ ៩២ គីឡូក្រាម​សម្រាប់​វិញ្ញាសា​ស្ត្រី​ដែលមាន​ទម្ងន់ ៤៨ គីឡូក្រាម​៕ 

adverise with khmeread
ប្រភព៖ Straitstimes​

មតិយោបល់