adverise with khmeread D79e1eaf 5a00 43b3 9810 ea7aaf56c8eb

ជូន​មិត្ត​ភក្តិ​ទៅផ្ទះ! ត្រូវ​រថយន្ត កៀរ​ដួល​រងរបួស​ធ្ងន់ ហើយ​បើក​គេច​ទៅ​បាត់​

    ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ សន្លប់​ស្តូក​នៅ​កន្លែង ចំណែក​មិត្ត​ភក្តិម្នាក់ទៀត​រងរបួស​ស្រាល បន្ទាប់ពី​ជិះ​ម៉ូ​តូ​ឌុប​គ្នា​វិលត្រឡប់​ទៅផ្ទះ គាប់​ជួន​ត្រូវបាន រថយន្តមួយគ្រឿង​បើក​កៀរ​ផ្តួលតាមផ្លូវ ហើយ​រថយន្ត​បង្ក​បើក​រត់គេច​ទៅ​បាត់។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​១៥​នាទី​រសៀល ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវ ទំនប់​កប់​ស្រូវ ជាប់​ផ្លូវ​រថភ្លើង ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ជនរងគ្រោះ ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​រថយន្ត​សង្គ្រោះ របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ៕

adverise with khmeread

មតិយោបល់