adverise with khmeread Ar 160809558

ញាក់សាច់​! ព្រះអង្គម្ចាស់​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ឈរ​ថត Selfie លើ​គែម​ដំបូល​អគារ​នៅ​បារាំង​មិន​ខ្លាច​ធ្លាក់ចូល​ទិវង្គត​

    ​ព្រះអង្គម្ចាស់ Shaikh Mansoor bin Mohammed bin Rashid Al Maktoum របស់​ក្រុង​ឌុយ​បៃ​បាន​បង្ហោះ​រូប Selfie នៅលើ Instagram ដែល​មើលទៅ​គួរឱ្យ​ផើត​ពោះ​ជំនួស​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត (UAE) khaleejtimes ចេញផ្សាយ​ថ្ងៃអាទិត្យ​នេះ​។ 

​    ​ព្រះអង្គម្ចាស់ Shaikh Mansoor bin Mohammed bin Rashid Al Maktoum អនុ​ប្រធានាធិបតី និង​ជា​នាយករដ្ឋមន្ត្រី UAE ដែលជា​បុត្រា​វ័យក្មេង​របស់​ព្រះមហាក្សត្រ Shaikh Mansoor បាន​កំពុង​យាង​កម្សាន្ត​នៅ​ទីក្រុង​រមណីយដ្ឋាន Cannes នៅ​ឆ្នេរ French Riviera របស់​បារាំង​ហើយ​ទ្រង់​បានជ្រើសរើស​វិធី​ចាប់ផ្តើម​ការដើរ​កម្សាន្ត​ដោយ​ថត Selfie នៅ​គែម​ដំបូល​ផ្ទះមួយ​។​

​    ​ព្រះអង្គម្ចាស់ ដែលជា​ទាហាន​ដ៏​សកម្ម​របស់ UAE និង​ធ្លាប់​បំពេញបេសកកម្ម​នៅ​យេ​ម៉ែន​អង្គ​នេះ​ទំនង​កំពុង​យាង​កម្សាន្ត​កាយា​ជាមួយ​មិត្តភក្តិ​របស់​ទ្រង់​។​

​    ​ក្នុង Instagram ព្រះអង្គម្ចាស់​អង្គ​នេះ​បាន​សរសេរ​មួយ​ប្រយោគ​ដ៏​មានន័យ​នៅក្រោម​រូបភាព​ថា "​ប្រសិនបើ​អ្នក​មិន​រស់នៅ​ឱ្យដល់​កន្លែង​ខ្ពស់​ទេ អ្នក​នឹងមិន​បានឃើញ​ទេសភាព​នោះឡើយ​"៕

adverise with khmeread
ប្រភព៖ khaleejtimes

អ្នកនឹងចូលចិត្ត

មតិយោបល់